
ខ្លែងត្រូវបានបង្ហោះពេញផ្ទៃមេឃនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិមានរយៈពេល ១សប្តាហ៍នៅទីក្រុង Ahmedabad ។
ពិធីបុណ្យខ្លែងនេះ បានធ្វើឡើងនៅមុនពិធីបុណ្យ មករៈសង្រ្កាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមករាខាងមុខនេះ ។
ក្រុមអ្នកបង្ហោះខ្លែងជាង ១៥០នាក់ មកពីជាង ៧០ប្រទេស បានចូលរួមពិធីបុណ្យនេះ ។
លោក Nitesh Latur គឺជាអ្នកបង្ហោះខ្លែងមួយរូប និយាយថា ពួកយើងចង់ផ្សព្វផ្សាយសាសនាហិណ្ឌូ ។ ពួកយើងបានធ្វើខ្លែងនេះ ដើម្បីធ្វើឲ្យពេញនិយមច្បាប់អនន្តនៅក្នុងសាសនាហិណ្ឌូ ។ ខ្លែងនេះ មានរូបព្រះរាម និងប្រាសាទដែលបានកសាងនៅក្នុងទីក្រុងអាយុធ្យា ។
ដោយឡែក លោក Emmaគឺជាអ្នកបង្ហោះខ្លែងមួយរូបទៀតមកពីប្រទេសដាណឺម៉ាក និយាយថា កាលពីមុន វាពិតជាសប្បាយរីករាយខ្លាំងណាស់ ។ ខ្ញុំបានជួបអ្នកបង្ហោះខ្លែងជាច្រើន ហើយអ្នកបង្ហោះខ្លែងមកពីឥណ្ឌា ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ ខ្ញុំបានជួបជាមួយពលរដ្ឋឥណ្ឌាដែលសុទ្ធសឹងជាមនុស្សល្អ ហើយខ្ញុំទទួលបានការស្វាគមន៍ច្រើនពីពួកគេនៅទីនេះ ៕