ការវាយប្រហារនៅសមុទ្រក្រហម ធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ធ្លាក់ក្នុងភាពវឹកវរ ប៉ុន្តែអាមេរិកហាក់ដូចជាទទួលអត្ថប្រយោជន៍ទៅវិញ

2024/01/09 12:32:42 am        99

ការវាយប្រហារដែលកំពុងបន្តលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមដោយក្រុមឧទ្ទាមហួទីគាំទ្រដោយអ៊ី    រ៉ង់ កំពុងបង្កភាពចលាចលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប៉ុន្តែការនាំចេញប្រេងរបស់អាមេរិក ហាក់ដូចជាទទួលបានអត្ថប្រយោជន៍ពីពួកគេទៅវិញ។

លោក Robert Yawger នាយកប្រតិបត្តិសម្រាប់ហ៊ុនថាមពលនៅក្រុមហ៊ុន Mizuho Securities USA បានសរសេរនៅក្នុងកំណត់ត្រាមួយនៅក្នុងសារព័ត៌មាន Market Watch កាលពីថ្ងៃព្រហស្បតិ៍ថា នោះដោយសារតែតម្រូវការអន្តរជាតិ បានផ្លាស់ប្តូរទៅការផ្គត់ផ្គង់ប្រេងដ៏ច្រើនរបស់សហរដ្ឋអាមេរិក ដែលជា «ផ្លូវសុវត្ថិភាព និងថោកជាង ក្នុងការទទួលបានការផ្គត់ផ្គង់ ជាពិសេសសម្រាប់អតិថិជន EU»។ 

ដោយសារការវាយប្រហារ នាវាជាច្រើន កំពុងប្តូរទិសដៅពីសមុទ្រក្រហមដែលតភ្ជាប់ទៅព្រែកជីកស៊ុយអេ (Suez) ដែលផ្លូវទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុបទៅឆ្នេរសមុទ្រ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះធ្វើឱ្យការធ្វើដំណើរកាន់តែយូរ និងមានតម្លៃកាន់តែថ្លែ។

ដូច្នេះ អ្នកទិញជាច្រើនហាក់ដូចជាគ្រាន់តែទិញប្រេងពីសហរដ្ឋអាមេរិកជំនួសឱ្យមជ្ឈិមបូព៌ា។ ការនាំចេញប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើង ៣៥ភាគរយ ក្នុងសប្តាហ៍ដល់ជិត ៥,៣ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់សប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។ នេះជាលើកទី១ ហើយដែលការនាំចេញរបស់អាមេរិក បានកើនឡើង ចាប់តាំងពីក្រុម ហួទី បានចាប់ផ្តើមការវាយប្រហារនៅសមុទ្រក្រហមរបស់ពួកគេ កាលពីពាក់កណ្តាលខែវិច្ឆិកា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm