តុលាការឥណ្ឌាបានលុបចោលនូវការលើកលែងទោស ចំពោះពួកបុរស ក្នុងករណីរំលោភបូកស្ត្រីមូស្លីម

2024/01/09 12:35:45 am        35

តុលាការកំពូលរបស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ បានលុបចោលនូវការលើកលែងទោសពាក់ព័ន្ធនឹងបុរសហិណ្ឌូ ១១នាក់ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទរំលោភបូកស្ត្រីមូស្លីមមានផ្ទៃពោះ និងសម្លាប់សាច់ញាតិរបស់នាង ក្នុងអំឡុងពេលមានកុបកម្មហិណ្ឌូ-មូស្លីម នៅរដ្ឋ Gujarat ក្នុងឆ្នាំ ២០០២។ តុលាការក៏បានបង្គាប់ឲ្យបុរសទាំងនោះប្រគល់ខ្លួនឲ្យអាជ្ញាធរពន្ធនាគារក្នុងរង្វង់ ២សប្តាហ៍។

ជនរងគ្រោះឈ្មោះ Bilkis Bano មានផ្ទៃពោះ ៣ខែ នៅពេលដែលនាងត្រូវបានរំលោភបូក ហើយសាច់ញាតិរបស់នាង ៧នាក់ ក្នុងនោះរួមទាំងកូនស្រីអាយុ ៣ឆ្នាំរបស់នាងផងដែរ ត្រូវបានសម្លាប់ ក្នុងពេលមានកុបកម្ម ដែលបានកើតឡើងពាសពេញរដ្ឋ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម។ នាយករដ្ឋមន្ត្រី លោក Narendra Modi គឺជារដ្ឋមន្ត្រីប្រចាំរដ្ឋ Gujarat នាពេលនោះ ហើយគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក នៅតែគ្រប់គ្រងរដ្ឋនេះ។

ក្រុមបុរសដែលត្រូវបានកាត់ទោស កាលពីដើមឆ្នាំ២០០៨ ត្រូវបានបញ្ជាឲ្យដោះលែង ដោយរដ្ឋាភិបាលប្រចាំរដ្ឋ Gujarat ក្នុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីពន្ធនាគារ ដែលពួកគេជាប់ឃុំឃាំង ផ្តល់អនុសាសន៍ឲ្យដោះលែងពួកគេដោយគិតពីពេលវេលាដែលពួកគេអនុវត្តទោស និងការប្រព្រឹត្តអាកប្បកិរិយាល្អរបស់ពួកគេ។

ការដោះលែងរបស់ពួកគេ បាននាំឲ្យមានការថ្កោលទោសពីប្តីជនរងគ្រោះ បណ្ដាមេធាវី និងអ្នកនយោបាយនានា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ញត្តិជាច្រើនត្រូវបានដាក់នៅតុលាការកំពូល ដើម្បីជំទាស់នឹងការលើកលែងទោស ក្នុងនោះរួមទាំងញត្តិផ្ទាល់ពីជនរងគ្រោះផងដែរ។

នៅក្នុងសាលក្រមរបស់ខ្លួន នៅថ្ងៃចន្ទនេះ តុលាការបានចាត់ទុកថា រដ្ឋ Gujarat មិនមានសិទ្ធិអំណាច ក្នុងការកាត់បន្ថយការកាត់ទោស ដែលត្រូវបានសម្រេច ចាប់តាំងពីការកាត់ក្តីនៃសំណុំរឿងនេះ ត្រូវបានផ្លាស់ប្តូរទៅរដ្ឋធានីហិរញ្ញវត្ថុ Mumbai៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm