ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានាក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានជួប និងឧទ្ទេសនាមអំពីខ្លឹមសារនយោបាយឈ្នះ ឈ្នះ និងអត្ថន័យ ក៏ដូចជាដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ដល់សិស្សានុសិស្សនិទ្ទេសA លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសរុបចំនួន១១០០នាក់ មកពីខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។
ក្រោយបញ្ចប់បទឧទ្ទេសនាម ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អំពីអត្ថន័យទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បានបន្តទស្សនាទីតាំងវិមានឈ្នះ ឈ្នះ រួមមានចម្លាក់ គំនូរ សួន រចនាបថនានា រួមទាំងសារមន្ទីរតេជោសន្តិភាព ដោយបានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា ពិសេសដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងដំណើរការស្វែងរកសន្តិភាពដោយនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ផងដែរ៕ ដោយ ៖ បាន ចក់















