
ចក្រភពអង់គ្លេស នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលនឹងចាប់ផ្តើមកម្មវិធីសម្រាប់អ៊ុយរ៉ានីញ៉ូមបច្ចេកវិទ្យាខ្ពស់ ដូច្នេះម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ មិនពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ីទេ។
រដ្ឋាភិបាល បានត្រៀមថវិកាចំនួន ៣00 លានផោន ដើម្បីអភិវឌ្ឍន៍សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតទាប (Haleu) ក្នុងកិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយតម្រូវការថាមពលនាពេលអនាគតរបស់ចក្រភពអង់គ្លេសពី លោក វ្ល៉ាឌីមៀ ពូទីន។
ខណៈពេលដែលកងនាវានុយក្លេអ៊ែរបច្ចុប្បន្ន ដំណើរការជាចម្បងដោយប្រើឥន្ធនៈអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ បានរហូតដល់៥ភាគរយ រ៉េអាក់ទ័រជំនាន់ក្រោយ ត្រូវការសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ពី ៥ ទៅ ២០ ភាគរយដែលត្រូវបានគេស្គាល់ថាជា សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតទាប (Halue)។
ទោះជាយ៉ាងណាក៏ដោយ ប្រេងឥន្ធនៈនេះ បច្ចុប្បន្នផលិតតែក្នុងលក្ខណៈពាណិជ្ជកម្ម នៅក្នុងប្រទេស រុស្ស៊ីប៉ុណ្ណោះ ដោយប្រទេសអង់គ្លេសធ្វើឲ្យលោក ពូទីនមានការមិនសប្បាយចិត្ត នៅពេលដែលរដ្ឋាភិបាលរៀបចំសម្រាប់ការដាក់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រកម្រិតខ្ពស់ នៅដើមទសវត្សរ៍ឆ្នាំ ២០៣០។