
ផ្សែងត្រូវបានគេឃើញកំពុងហុយចេញពីភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់អាយតា អាស សាប់(Ayta ash Shab)ក្នុងភាគខាងត្បូង ប្រទេសលីបង់នៅថ្ងៃច័ន្ទនេះ។
កងទ័ពជាតិអ៊ីស្រាអែល បាននិយាយថា យន្ដហោះច្បាំងជាច្រើនគ្រឿង បានវាយប្រហារជាបន្ដបន្ទាប់ទៅលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា។
អាជ្ញាធរក្នុងស្រុក បាននិយាយថា មីស៊ីលប្រឆាំងរថក្រោះ១គ្រាប់ដែលបាញ់ចេញពីប្រទេសលីបង់ទៅលើក្រុងគីរីយ៉ាត ស្មូណា(Kiryat Shmona)បានបង្ករអោយមានការខូចខាត ហើយមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។
ភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ បានឡើងកំដៅបន្ដិចម្ដងៗតាំងពីអនុប្រធានក្រុមហាម៉ាស់ ឈ្មោះ សាលេស អាល់ អារួរី(Saleh al-Arouri)ត្រូវបានសំលាប់ដោយយានដ្រូន១គ្រឿងនៅជាយក្រុងបេរូត(Beirut)ភាគខាងត្បូង ជាតំបន់កាន់កាប់របស់ក្រុមហាម៉ាស់ដែលជាសម្ព័នមិត្ដរបស់ក្រុមហេសបូឡា ហើយក៍ជាការវាយប្រហារមួយដែលមានការពាក់ព័ន្ធនឹងប្រទេសអ៊ីស្រាអែលផងដែរ៕