
សេវាសង្រ្គោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន បានផ្សព្វផ្សាយវីដេអូនៅថ្ងៃច័ន្ទនេះ ដែលខ្លួននិយាយពីការបង្ហាញពីបុរសម្នាក់ ត្រូវបានគេជួយសង្រោះចេញពីក្រោមកម្ទេចថ្មនៅភាគខាងកើតក្រុងហ្សេមីវបន្ទាប់ពីការទម្លាក់ គ្រាប់បែកយ៉ាងខ្លាំងរបស់រុស្ស៊ីមក។
សេវាសង្រ្គោះបន្ទាន់របស់រដ្ឋបាននិយាយថា មនុស្សពីរនាក់ត្រូវបានគេជួយសង្រ្គោះ និងមនុស្សម្នាក់នៅតែជាប់ក្រោមផ្ទះនៅឡើយ ហើយក្រុមសង្រ្គោះក៏នៅតែបន្ដរុករកអ្នកដែលនៅរស់រានមានជីវិតនៅក្នុងតំបន់នោះផងដែរ។
អភិបាលតំបន់ខាគីវ លោកអូលេ ស៊ីនីយឺបូវ(Oleh Synyhuvbov) បាននិយាយថា កន្លែងឧស្សាហកម្មមួយ និងអគារអប់រំមួយ បានខូចខាតបន្ទាប់ពីការវាយប្រហាដោយមីស៊ីលយ៉ាងហោចណាស់៤គ្រាប់ចូលក្នុងតំបន់នេះ ក្នុងអំឡុងពេលប៉ុន្មានម៉ោងមុននៅថ្ងៃច័ន្ទនេះ។
អ្នកយកពត៌មានReuters មិនអាចបញ្ជាក់ពីទីតាំងឬថ្ងៃបរិច្ឆេទវីដេអូដែលគេបានថតនេះបានទេ។
រុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហាចំគោលដៅឧស្សាហកម្មយោធាជាច្រើនក្នុងប្រទេសអ៊ុយក្រែន ដោយបាញ់ចេញពីសមុទ្រ និងតាមអាកាសនៅថ្ងៃច័ន្ទនេះ៕