
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានទៅទស្សនកិច្ច នៅតំបន់វ៉េសប៊ែង (West Bank) ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន។
នៅព្រឹកថ្ងៃចន្ទ (ទី៨ ខែមករា) នេះ លោកស្រីរដ្ឋមន្ត្រីបានទៅមើលសហគមន៍ប៉ាឡេស្ទីនជាលើកដំបូង ដែលនៅជិតនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល ជាកន្លែងដែលលោកស្រីគ្រោងនឹងនិយាយជាមួយអ្នកស្រុក ក្នុងចំណោមរឿងផ្សេងៗទៀត។ ចំណែកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki ត្រូវបានគ្រោងទុកនៅទីក្រុង Ramallah។
នាពេលល្ងាច លោកស្រី Baerbock គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ជាកន្លែង ដែលលោកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Sameh Shoukri នៅថ្ងៃអង្គារ ដែលបន្ទាប់មកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីបង់ នៅថ្ងៃពុធ៕