បាល់ទាត់៖ ខ្សែប្រយុទ្ធកូឡុំប៊ី James Rodriguez ស្ថិតក្នុងផ្លូវចាកចេញពី Everton ហើយបន្ទាប់ពីការចាកចេញរបស់អ្នកចាត់ការ Carlo Ancelotti នេះបើតាមការចុះផ្សាយពីអ្នកកាសែតកីឡា Pipe Sierra។

James Rodriguez ទំនងជានឹងអាចចាកចេញពី Goodison Park ក្នុងតំលៃចន្លោះពី ១០ ទៅ ២០លានអឺរ៉ូ ដែលអាចផ្ទេរទៅកាន់ Napoli, Atletico Madrid និង AC Milan មិនមែនទៅ Real Madrid តាមលោក Carlo Ancelotti ឡើយ។ James Rodriguez បានផ្លាស់មកកាន់ Everton រដូវកាលមុនពី Real Madrid រួមដំណើរជាមួយ Carlo Ancelotti។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចំណាយពេលពេញ ១រដូវកាលជាមួយ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងពី Real Madrid មុនពេលផ្លាស់មកកាន់ Everton នេះ។ តែអតីតកីឡាកររបស់ Real Madrid រូបនេះមិនត្រូវបានកោះហៅចូលក្រុមជំរើសជាតិកូឡុំប៊ីឡើយនៅ Copa America បន្ទាប់ពីនៅ Premier League រកបាន ៦គ្រាប់បញ្ជូន៥ ក្នុងការបង្ហាញខ្លួន ២៣ប្រកួតនៅ Premier League រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ