រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទ ទី៨ មករា ថា ខ្លួនបានជម្លៀសមនុស្សប្រហែល ៣០០ នាក់ចេញពីទីក្រុងព្រំដែន បេលគ្រុដ (Belgorod) ដោយសារតែការបាញ់ផ្លោងរបស់អ៊ុយក្រែន ដែលជាការជម្លៀសដ៏ធំបំផុតពីទីក្រុងធំមួយរបស់រុស្ស៊ី ចាប់តាំងពីជម្លោះបានចាប់ផ្តើម។
នេះការប្រកាសមិនធ្លាប់មាន បន្ទាប់ពីរលកនៃការវាយប្រហារដ៏សាហាវដោយកងកម្លាំងរបស់ Kyiv នៅលើទីក្រុង Belgorod ដែលមានចម្ងាយតិចជាង ៣២ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។

អភិបាលតំបន់ លោក វី ចាឆេស្លេវ ហ្គ្លាកូវ (Vyacheslav Gladkov) បាននិយាយថា អ្នកស្រុកប្រហែល៣០០នាក់ ដែលបានសម្រេចចិត្តចាកចេញ ឥឡូវនេះកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននៅក្នុងទីប្រជុំជន ស្តារីអូស្កូល (Stary Oskol) ហ្គបគីន (Gubkin) និងស្រុក កូរ៉ូចាន់ស្គី ( Korochansky) បន្ថែមទៀតពីព្រំដែន។

លោកបានបន្ថែមថាក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ពួកលោកបានទទួលសំណើចំនួន ១.៣០០ លើក ដើម្បីបញ្ជូនកុមារពីទីក្រុងបេលគ្រុដ (Belgorod)ទៅកាន់សាលប្រជុំក្នុងសាលារៀនដែលនៅឆ្ងាយពីទីក្រុង នេះ នៅក្នុងតំបន់ផ្សេងទៀត ។
វិមានក្រឹមឡាំងបានព្យាយាមរក្សាភាពធម្មតានៅមុខផ្ទះ ប៉ុន្តែការវាយប្រហារនាពេលថ្មីៗនេះទៅលើទីក្រុង Belgorod បានធ្វើឱ្យជម្លោះអ៊ុយក្រែនកាន់តែខិតទៅជិតផ្ទះរបស់ជនជាតិរុស្ស៊ី។
កាលពីថ្ងៃទី៣០ ខែធ្នូ ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើទីក្រុងនេះបានសម្លាប់មនុស្ស ២៥នាក់ ដែលជំរុញឲ្យសាលារៀននានាត្រូវបិទក្នុងរយៈពេលយូរ។
ទីក្រុងមូស្គូបានប្តេជ្ញាថានឹងបង្កើនការវាយប្រហារលើអ៊ុយក្រែនជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីសង្រ្គាមការចាប់ផ្តើមផ្ទុះ កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ មក៕