សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការកែទម្រង់វិស័យអប់រំ ជាពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិ ជាគ្រាប់ពេជ្យ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យនាពេលខាងមុខ។

ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះសម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិរបស់ក្មួយៗនាពេលនេះ គឺជាសញ្ញាបង្ហាញថា វិស័យអប់រំនៅកម្ពុជា កាន់តែរីកចម្រើន ហើយការរីកចម្រើននេះគឺប្រៀប បានដូចជាគ្រាប់ពេជ្យសម្រាប់កសាងផលប្រយោជន៍ដល់ក្រុមគ្រួសាររបស់ខ្លួនផង និងសង្គមជាតិផងដែរ។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឱពុកម្តាយ និងអាណាព្យាបាលរបស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។
ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនាពេលនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សាបន្តផងដែរ ដោយគប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា៕អត្ថបទបាន ចក់