កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ប្រជាកសិករនៅក្នុងស្រុកកំពង់លែង បានថ្លែងអំណរគុណជាខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានអនុញាតិអោយពួកគាត់អាស្រ័យផលរយៈពេល១រដូវ ។
សជណ លេខ២៦ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤អោយដឹងថា : ១-អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់៣នៃបឹងទន្លេសាបក្នុង ភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ឃុំ ស្រុក ខេត្ត។
២-បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះ ត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខ និងដំណើរវិវឌ្ឍន៍របស់សង្គមជាតិ ៕ ដោយ÷ កាំង ហុងវាស្នា







