ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​ប្រកាស​ជា ព្រះរាជ​ទូត​សុ​ឆន្ទៈ ប្រចាំ អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)

2021/04/27 09:59:58 am        26

​ភ្នំពេញ៖ ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា ទ្រង់​យាង​មកកាន់​ទីតាំង​គម្រោង​រ​បស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ ប្រកាស​តែងតាំង​ជា​ព្រះ​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ក្នុងនោះ​ផង​ដែល ​ក៏​មាន​ការ​ដាក់​បង្ហាញ​នូវ​អាគារ​ថី្ម​មួយ​ដែល​មាន ឈ្មោះថា MIRO(​មី​រ៉ូ​), កាលពី​ថ្ងៃ​ទី​១០​តុលា កន្លងទៅនេះ​។​

​លោក Xu Wenshui អគ្គនាយក​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹងថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះ​នាង​តូច ន​រោ​ត្ដម ចេ​ន​ណា បាន​ធើ្វ​ឱ្យ​ប្រជាជន​ទីក្រុង​ភ្នំពេញ និង​ពិភពលោក​ស្វែងយល់​កាន់តែច្បាស់​អំពី​ផលិតផល​ថ្មី​របស់​គម្រោង បុរី អ & អេ​ហ្វ​។ ព្រះ​នាង​តូច នរោត្តម ជេន​ណា បានធ្វើការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសន្យា​ដោយផ្ទាល់​ជាមួយ​លោក Xu Wenshui ដែលជា​អគ្គនាយក ក្រុមហ៊ុន អ &​អេ​ហ្វ​។

ព្រមជាមួយ​គ្នា ក៏មាន​ធ្វើ​ពិធី​ទម្លាក់​ខ្សាច់មាស ដែលជា​និមិត្តរូប នៃ​កិច្ចសហប្រតិបត្តិការ​យ​ល់​ព្រម​ជា​ផ្លូវការ នាពេល​អនាគត​។ ព្រះ​នាង​តូច​នឹង​បន្ត​ចូលរួម​នៅក្នុង​គម្រោង​នេះ​ក្នុងនាម​ជា​រាជទូត​សុ​ឆន្ទៈ នៃ​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។ ព្រះ​នាង​តូច នរោត្តម ជេន​ណា មាន​ទេពកោសល្យ​ក្នុងការ​សម្តែង រាំ និង​ច្រៀង​។

ព្រះ​នាង​បាន​បកស្រាយ​ចម្រៀង​ចំនួន​២​បទ​នៅលើ​ឆាក ដែល​បទ​ទី​1 មាន​ចំណងជើង​ថា “​ភ្នំពេញ​” និង​បទ​ទី​2 មាន​ចំណងជើង​ថា A Whole New World រួម​ជាមួយនិង​ការបង្ហាញ​នូវ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​គឺ​បទ Ice Cream របស់​ក្រុម Blackpink​។ ក្នុងនោះ​ក៏មាន​ការប្រកួត​ផ្គុំ​រូប MIRO នៅក្នុង​កម្មវិធី ជាមួយ​ក្រុមព្រះ​នាង​តូច និង​ក្រុម​តារា​របស់​យើង​។

​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​ប្តេជ្ញាចិត្ត ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រុមហ៊ុន បាន​នាំយកមក​នូវ​ផលិតផល​អា​ផាត​មិន ដ៏​ល្អ​ប្រណិត​មួយ​ដែលមាន​ទំហំ​ប្រហែល ៣៨–៥០ ម៉ែត្រការ៉េ ក្នុង​មួយ​បន្ទប់ ដែលមាន​ឈ្មោះថា MIRO ។

MIRO ប្តេជ្ញា​កសាង ប្រព័ន្ធ​ជីវិត​ដ៏​ស្រស់ស្អាត​ចំនួន​6 ដើម្បី​បំពេញ​តំរូវការ​របស់​អតិថិជន​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម​។ ក្នុង​អា​ផាត​មិន​MIRO បាន​បំពាក់​ដោយ​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ​គ្រប់​ជ្រុង និង​គ្រឿង​បរិក្ខារ​ស្តង់ដា​ខ្ពស់ ក្នង​នោះ​មានដូចជា អាង​ហែល​ទឹក 270° SKY BAR, កន្លែង​ហាត់ប្រាណ​បែប Panoramic សួនច្បារ​នៅ​ជាន់​ខាងលើ​កំពូល​អគារ និង​ការិយាល័យ​រួម ដែលមាន​ទំហំ​៥០០​ម៉ែត្រការ៉េ មិនតែប៉ុណ្ណោះ​ទេ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ការ គយគន់​ទេសភាព​នៃ​ទន្លេបាសាក់​ផងដែរ​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm