ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី ៨ ខែមករាថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ន នូវយន្តហោះ Boeing 737 Max 9 ចំនួនបីគ្រឿង ដែលធ្វើប្រតិបត្តិការការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air កាលពីថ្ងៃទី ៦ ខែមករា ទោះបីជាមានការកំណត់រចនាសម្ព័ន្ធខុសគ្នាពីយន្តហោះដែលត្រូវចុះចតជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យផ្អាកបណ្ដោះអាសន្ន នូវយន្តហោះ Boeing ចំនួន ១៧១គ្រឿងដែលបានបំពាក់ផ្ទាំងដូចគ្នា និងផ្ទាំងដែលបានរបេះ ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) រយៈពេល ៨សប្តាហ៍កាលពីថ្ងៃទី៥ខែមករា ដែលបង្ខំឱ្យចុះចតបន្ទាន់ដោយសារតែផ្នែកមួយនៃតួយន្តហោះរបើកចេញ។

គន្លឹះទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ។

លោកស្រី អា ឌីតា អ៊ីរ៉ាវ៉ាទី (Adita Irawati) អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបាននិយាយថា យន្តហោះ ប្រភេទ Boeing 737 Max 9 ចំនួនបីគ្រឿង ដែលជាយន្តហោះតែមួយគត់របស់ឥណ្ឌូនេស៊ី ត្រូវបានផ្អាកដំណើរការចាប់ពីថ្ងៃទី៦ ខែមករា រហូតដល់មានការជូនដំណឹងបន្ថែម។
អ្នកស្រី Adita បាននិយាយថា យន្តហោះLion Air មាន ទ្វារច្រកចេញបន្ទាន់ប្រភេទ II នៅចំកណ្ដាលបន្ទប់អ្នកបើកយន្តហោះ ចំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មានទ្វារច្រកចេញនៅចំកណ្តាលតួយន្តហោះ។ទ្វារយន្តហោះដែលរបេះធ្លាក់នោះ ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ទី៧មករា ដោយគ្រូបង្រៀនម្នាក់នៅទីក្រុង ផតលែន នៅក្នុងបរិវេណផ្ទះរបស់លោក៕