វេទិកាធ្វើដំណើរធំបំផុតមួយរបស់ប្រទេសឥណ្ឌា បានផ្អាកការកក់សំបុត្រជើងហោះហើរ ទៅកាន់ប្រទេសកោះម៉ាល់ឌីវ ដែលពឹងផ្អែកលើវិស័យទេសចរណ៍កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការរិះគន់លើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមកលើនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលធ្វើឱ្យទំនាក់ទំនងមានភាពសៅហ្មងរវាងប្រទេសជិតខាងអាស៊ីខាងត្បូង។

ប្រទេសឥណ្ឌា និងរុស្សី បានបញ្ជូនចំនួនអ្នកទេសចរច្រើនបំផុតទៅកាន់ប្រទេសកោះម៉ាល់ឌីវ ជាខ្សែសង្វាក់នៃប្រជុំកោះដែលមានពន្លឺព្រះអាទិត្យនៅក្នុងមហាសមុទ្រឥណ្ឌា ជាទីតាំងរមណីយដ្ឋានល្អប្រណីតជាច្រើន។ សហស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន អ៊ីសមីទ្រីប (EaseMyTrip) លោក Prashant Pitti បាននិយាយថា ការកក់សំបុត្រទៅកាន់កោះម៉ាល់ឌីវ ត្រូវបានផ្អាកដោយគ្មានកំណត់។

លោក Pitti បាននិយាយថាក្រុមហ៊ុនទេសចរណ៍ EaseMyTrip មានវេទិកាកក់សំបុត្រធ្វើដំណើរតាមប្រព័ន្ធអ៊ីនធឺណិតធំបំផុតទី ២ នៅក្នុងប្រទេសឥណ្ឌា ដោយមានចំណែកទីផ្សារ ២២ភាគរយ ហើយក្រុមហ៊ុន របស់លោកផ្សព្វផ្សាយទីក្រុង Lakshadweep លើទីតាំងបរទេសណាមួយ ទោះបីជាពួកគេអាចឃើញការធ្លាក់ចុះជាបណ្តោះអាសន្នសម្រាប់ទេសចរណ៍អន្តរជាតិ ក៏ដោយ។
ប្រជាជនឥណ្ឌាភាគច្រើន រួមមានទាំងអ្នកល្បីល្បាញមួយចំនួន បានចែករំលែកការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលផ្សព្វផ្សាយពីគោលដៅក្នុងស្រុកនៅលើកោះម៉ាល់ឌីវ។
ប្រភពដែលដឹងអំពីបញ្ហាបាននិយាយថា ទីក្រុងញូវឌេលី បានកោះហៅបេសកជនពិសេសរបស់ប្រទេសកោះម៉ាល់ឌីវ លោក Ibrahim Shaheeb កាលពីថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីបេសកកម្មរបស់ប្រទេសឥណ្ឌានៅទីក្រុងម៉ាឡេ(Male) បានលើកឡើងនិងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយក្រសួងការបរទេសម៉ាល់ឌីវ។