ប្រជាពលរដ្ឋ និងយុវជន បានអះអាងថា បើគ្មានមហាជ័យជម្នះ៧ មករា ១៩៧៩ទេ យើងមិនមានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវតិ្តសាស្រ្តដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។

ការលើកឡើងរបស់ប្រជាពលរដ្ឋ និងយុវជនកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល យ៉ាងដូច្នេះ បានធ្វើឡើងក្នុងកម្មវិធីប្រារព្ធពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ៧មករា នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០ ២៤។ ពួកគាត់បន្តថា ក្នុងនាមជាកូនចៅជំនាន់ក្រោយ បានយល់ដឹង ចងចាំជានិច្ច និងចាត់ទុកថា បើគ្មានមហាជ័យជម្នះ៧មករា ១៩៧៩ទេ យើងគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ, នេះជាសច្ចៈធម៌ប្រវតិ្ត សាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។

ក្នុងពិធីនោះដែរ ឯកឧត្តម សែ សុខន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏បានអានសុន្ទរកថាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចឱ្យដឹងថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០ ២៤ គឺជាខួបលើកទី៤៥ ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងមគ្គុទេសក៍ឯក បាននាំមកនូវសុខសន្តិភាព ហើយពលរដ្ឋមា នសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើ នគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិផងដែរ៕ អត្ថបទ រដ្ឋា







