ក្រុមការងារចម្រុះខេត្តកែប ចុះណែនាំតម្រង់ទិសអ្នកបើកបររថយន្តបែនដឹកថ្ម-ដី ធុនធ្ងន់ខុសបច្ចេកទេស

2024/01/09 09:40:48 pm        156

កែប៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ស្ថានីយជញ្ជីងអចល័ត ដំណាក់ចង្អើរ អាជ្ញាធរមូលដ្ឋាន និង​មាន​ការ​ចូលរួម​ពី​តំណាង​កង​រាជអាវុធហត្ថ អធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៤នេះ បាន​ចុះណែនាំ តម្រង់ទិសដល់អ្នកបើកបររថយន្តបែនដឹកថ្ម ដឹកដី ធុនធ្ងន់ តាមដងផ្លូវ ដែលការ​ប្រើប្រាស់​ល្បឿន ការផ្ទុកដឹកលើសទម្ងន់ ការតទ្រុងខុសលក្ខណៈបច្ចេកទេស ការគ្របសំណាញ់ និង​ឯកសារដែលត្រូវភ្ជាប់ពេលបើកបរជាដើម។

ទីតាំង​ដែលក្រុមការងារចុះចម្រុះចុះអនុវត្តនេះ ស្ថិតក្នុងភូមិចំការបី(តំបន់ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ក្រុមការងារ បានរួមគ្នាបន្តចុះណែនាំតម្រង់​ទិស​ដល់​អ្នក​បើកបរ តាមដងផ្លូវការប្រើប្រាស់ល្បឿន ការផ្ទុកដឹកលើសទម្ងន់​ការតទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ការគ្របសំណាញ់ និងឯកសារដែលត្រូវភ្ជាប់ពេលបើកបរ (បណ្ណបើកបរ និងឈៀក​ជាដើម​) ដល់រថយន្តបែនដឹកថ្ម ដឹកដីធុនធ្ងន់ ចំនួន ១៩ គ្រឿង និងបានធ្វើ​កិច្ច​សន្យា​ជាមួយ​ម្ចាស់​រថយន្ត​ទាំងនោះឱ្យគោរពតាមច្បាប់កំណត់ និងមានសំណូមពរ ពីប្រជាពលរដ្ឋឱ្យ​អ្នក​ដឹកទំនិញ​ទាំង​អស់ដឹកកុំឱ្យដឹកច្រើនលើសកំណត់ និងបើកបរ កុំលើសល្បឿនកំណត់។ 

ក្នុ​ង​នោះក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ដោយស្រង់យកមាត្រា ៦០ និងមាត្រា ៧៥ ជំពូកទី១១ ត្រង់ ទោសប្បញ្ញត្តិ ណែនាំដល់អ្នកបើកបរផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm