ស្កុតឡេន៖ រដ្ឋមន្ត្រីទី១ លោកស្រី Nicola Sturgeon បានប្រកាសថា ប្រទេសស្កុតឡេនមានផែនការដកចេញការរឹតត្បិតវិធានការវីរុស Covid-19 ដែលនៅសល់ទាំងអស់ និងផ្លាស់ប្ដូរទៅរកភាពប្រក្រតីស្ទើរទាំងស្រុងនៅត្រឹមថ្ងៃទី៩ ខែសីហា។
ដោយលើកឡើងថា មនុស្សភាគច្រើនមានអាយុជាង ៤០ឆ្នាំត្រូវបានរំពឹងថា មានការការពារដោយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា លោកស្រីនិយាយថា វានឹងអាចធ្វើទៅបានដើម្បីដកចេញវិធានការ រួមទាំងតម្រូវការផ្នែកច្បាប់ចំពោះគម្លាតសង្គមនៅបរិយាកាសខាងក្នុង។ លោកស្រី Sturgeon បាននិយាយទៅកាន់សភាស្កុតឡេនថា ការផ្លាស់ប្ដូរជាច្រើនចំពោះការរឹតត្បិតនាពេលបច្ចុប្បន្ន នឹងត្រូវពន្យារពេលរយៈពេល ៣សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៩ ខែកក្កដា ជាលទ្ធផលនៃការកើនឡើងការឆ្លងថ្មីដោយសារវីរុសបំប្លែងថ្មី Delta ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា។
បណ្តាប្រទេសមួយចំនួនដូចជាអង់គ្លេស វែល អៀកឡង់ខាងជើង កំពុងដកចេញវិធានការបិទក្រុងក្នុងល្បឿនខុសៗគ្នា។ មន្ត្រីជាន់ខ្ពស់ប្រទេសស្កុតឡេននិយាយថា រដ្ឋាភិបាលរបស់លោក មិនជឿថា វាសមរម្យនោះទេក្នុងការផ្តល់ឲ្យពាណិជ្ជកម្ម និងបុគ្គលនៅក្នុងទីក្រុង Manchester នូវការទូតទាត់សំណង បន្ទាប់ពីស្កុតឡេនហាមឃាត់ការធ្វើដំណើរមិនចាំបាច់ទៅ និងមកពីទីក្រុងប្រទេសអង់គ្លេសប៉ែកពាយព្យ។ ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីអភិបាលក្រុង Manchester ដាក់កំហុសលើការហាមឃាត់ការធ្វើដំណើរ និងអំពាវនាវឲ្យមានសំណង៕
អត្ថបទ៖ ប៊ុនថន