
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងនិយាយថា ទីភ្នាក់ជឿថាក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស កំពុងប្រើប្រាស់ប្រភេទឧបករណ៍បាញ់គ្រាប់បែកជំរុញដោយរ៉ុក្កែត ផលិតនៅប្រទេសកូរ៉េខាងជើង។
អង្គភាពសេវាស៊ើបការណ៍សម្ងាត់ជាតិ បានផ្តល់ការវាយតម្លៃនេះកាលពីថ្ងៃចន្ទ រួមជាមួយរូបភាពនៃឧបករណ៍បាញ់ ដែលត្រូវបានប្រើប្រាស់ខុសច្បាប់ដោយក្រុមហាម៉ាស។ អង្គភាព និយាយថា ធាតុផ្សំនៃសព្វាវុធ មានលក្ខណៈសំគាល់កូរ៉េ ទោះបីជាវាពុំអាចមើលឃើញនៅក្នុងរូបភាពក៏ដោយ។
ទីភ្នាក់ងារនិយាយថា ខ្លួនកំពុងប្រមូលភស្តុតាងលម្អិតនៃការផ្គត់ផ្គង់សព្វាវុធដែលសង្ស័យរបស់ប្រទេសកូរ៉េខាងជើងដល់ក្រុមហាម៉ាស រួមទាំងបរិមាណ និងពេលវេលានៃប្រតិបត្តិការ។
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីខែតុលាឆ្នាំមុនថា មានទំនាក់ទំនងពាណិជ្ជកម្មអាវុធរវាងក្រុមហាម៉ាស់ និងប្រទសកូរ៉េខាងជើង។
យោធានិយាយថា ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតដែលក្រុមហាម៉ាសមាន បានចំណាយទៅលើគ្រាប់កាំភ្លើងធំ ដែលក្រុមនេះត្រូវបានគេជឿថាបានប្រើប្រាស់នោះ ទំនងជាផលិតនៅក្នុងប្រទេសកូរ៉េខាងជើង។