
ក្រសួងការពារជាតិបេឡារុស កំពុងសាងសង់ទីក្រុងយោធាថ្មីមួយចម្ងាយ ៤០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន ក្នុងតំបន់ Homieĺ។
វិទ្យុ Liberty បានរាយការណ៍ថា ដំណាក់កាលដំបូងនៃការសាងសង់ នឹងបញ្ចប់ នៅខែមីនាឆ្នាំ ២០២៤។ ទីក្រុងនេះ កំពុងត្រូវបានសាងសង់នៅលើទឹកដីនៃអតីតជំរំកុមារជាច្រើន។
នៅក្នុងខែឧសភា ប្រធានាធិបតីបេឡារុសដែលស្វ័យប្រកាស លោកអាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានប្រកាសពីការបង្កើត «ទីបញ្ជាការប្រតិបត្តិការភាគខាងត្បូង» នៅក្នុងកងកម្លាំងប្រដាប់អាវុធ ហើយអ្នកសារព័ត៌មាន បានភ្ជាប់ការសាងសង់កន្លែងយោធាថ្មីមួយទៅនឹង រឿងនេះ។
អ្នកជំនាញយោធាអ៊ុយក្រែន លោក Oleh Zhdanov បានប្រាប់វិទ្យុ Liberty ថា ជំរំយោធាថ្មីនេះ ទំនងជាមានយោធភូមិភាគ ដែលភារកិច្ចនឹងគ្របដណ្តប់ព្រំដែនរដ្ឋ។ លោកបានបន្ថែមថា លោកនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើអគារបែបនេះជាច្រើនទៀត ត្រូវបានសាងសង់ នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។