ប្រទេសចិន និងឥណ្ឌា ប្រជែងគ្នាពង្រីកកងនាវាផ្ទុកយន្តហោះ

2024/01/10 12:07:32 am        63

ប្រទេសចិន និងឥណ្ឌាកំពុងព្យាយាមពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ពួកគេ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយកំពុងធ្វើសមកម្មភាពឆ្ពោះទៅរកការដាក់ឲ្យដំណើរការនាវាផ្ទុកយន្តហោះទី៣។

វីដេអូចុងក្រោយបង្អស់នៃនាវាផ្ទុកយន្តហោះ Fujian ថ្មីរបស់ចិន ដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃទី២ ខែមករា បានបង្ហាញពីអ្វីដែលមើលទៅដូចជាផ្លូវរត់ចំនួន៣ នៅលើនាវានេះ។ ក្នុងអត្ថបទខែវិច្ឆិកា របស់សារព័ត៌សមាន Ming Pao របស់ក្រុងហុងកុង អ្នកជំនាញម្នាក់ បាននិយាយថា នាវា Fujian បានទទួលជោគជ័យក្នុងការបាញ់បង្ហោះវត្ថុដែលមានកង់ នៅពេលចូលចតនៅក្រុងស៊ាងហៃ។

ដោយផ្អែកលើការវិភាគរបស់អ្នកជំនាញ សារព័ត៌មាន Global Times ដែលមានទំនាក់ទំនងនឹងបក្សកុម្មុយនីស្ត បានរាយការណ៍កាលពីសប្តាហ៍មុនថា នាវា Fujian អាចដាក់ឲ្យដំណើរការសាកល្បង នៅក្នុងសមុទ្រឆាប់ៗនេះ។ មន្ត្រីសន្តិសុខជប៉ុន ក៏ជឿថា នាវាផ្ទុកយន្តហោះនេះ កំពុងស្ថិតក្រោមការត្រៀមរៀបចំចុងក្រោយ សម្រាប់ការសាកល្បងនាវាចរណ៍។ ដោយត្រូវបានដាក់ឲ្យដំណើរការ កាលពីខែមិថុនា ឆ្នាំ២០២២ នាវា Fujian គឺជានាវាចម្បាំងដ៏ធំបំផុតរបស់ចិន ដោយមានទំហំផ្ទុកជាង ៨០.០០០តោន។

ការបង្កើនវត្តមានយោធារបស់ចិន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក កំពុងជំរុញឲ្យឥណ្ឌាបង្កើតកងទ័ពជើងទឹកពណ៌ខៀវផងដែរ។ ឥណ្ឌាឥឡូវនេះ ដំណើរការនាវាផ្ទុកយន្តហោះចំនួន២ គឺ INS Vikramaditya ផលិតដោយរុស្ស៊ី និង INS Vikrant ដែលជានាវាផ្ទុកយន្តហោះផលិតក្នុងស្រុកដំបូងរបស់ឥណ្ឌា ដោយមានទំហំផ្ទុកប្រហែល ៤៣.០០០តោន ដែលត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២។

ប្រទេសចិនបានបង្កើតវត្តមាននៅក្នុងកំពង់ផែតាមបណ្តោយមហាសមុទ្រឥណ្ឌា ក្នុងនោះរួមទាំងនៅក្នុងប្រទេសប៉ាគីស្ថាន និងស្រីលង្កា ក្រោមអ្វីដែលគេហៅថា យុទ្ធសាស្ត្រខ្សែពួរគុជ។ ឥណ្ឌាបានឆ្លើយតបនឹងកជាមួយនឹងពង្រឹងសមត្ថភាពទ័ពជើងទឹករបស់ខ្លួន ដើម្បីឲ្យខ្លួនអាចប្រតិបត្តិការបានសូម្បីតែក្នុងដែនទឹកឆ្ងាយៗ នៅក្បែរម៉ាល់ឌីវ និងសីស្សែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm