មានការ​រិះគន់​ជា​អន្តរជាតិ​លើ​ប្រទេស​នី​កា​រ៉ា​ហ្គ័​រ ខណៈ​ការ​បង្ក្រាប​កើន​ឡើង​

2021/06/23 10:03:57 pm        25

នី​កា​រ៉ា​ហ្គ័​រ៖ ការ​រិះគន់​ជា​អន្តរជាតិ​លើ​រដ្ឋាភិបាល​​នី​កា​រ៉ា​ហ្គ័​រ​បាន​កើន​ឡើង​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​ក្នុង​ទីក្រុង Managua។ ប្រទេស​ចំនួន ​៥៩​ប្រទេស​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​មួយ ​បង្ហាញ​ការ​ព្រួយបារម្ភ​លើ​ការ​ចាប់ខ្លួន​ដ៏​ឃោរឃៅ និង​ការ​រឹតត្បិត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។

​លោកស្រី Michelle Bachelet ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​អង្គការសហប្រជាជាតិ​និយាយ​ថា លោកស្រី​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​​នី​កា​រ៉ា​ហ្គ័​រ ឲ្យ​មានការ​ផ្លាស់ប្ដូរ​ភ្លាមៗនូវ​វិធាន​ការដែល​កំពុង​ធ្វើ ក្នុង​ការ​ប្រឈម​ទៅ​នឹង​ដំណើរការ​បោះឆ្នោត​។ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​រាយការណ៍​ដោយ​លំអិត ​ចំពោះ​ការ​ចាប់​ខ្លួន​ជំរុញ​ដោយ​ផ្នែក​នយោបាយ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មីៗ​នេះ ​នូវ​បេក្ខជន​នយោបាយ​ដ៏​មាន​សក្ដានុពល ពាណិជ្ជករ​ឆ្នើម អតីត​មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​នយោបាយ​ចំនួន​ ២០​រូប។ អង្គការ​នេះ​បាន​អំពាវ​នាវឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​អនុវត្ត​ន៍មាត្រា ​៩៩ ​នៃ​ធម្មនុញ្ញ​របស់​ខ្លួន​ដើម្បី​លើកឡើង​បញ្ហា​នេះ​ នៅ​ក្នុង​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ និង​បង្ហាញ​ពី​ការ​កើន​ឡើង​វិបត្តិ​ទាក់ទង​ទៅ​នឹង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ស្ថិរភាព​ក្នុង​តំបន់​។

​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ទ្វីប​អាមេរិក លោក José Miguel Vivanco និយាយ​ថា ​វា​នឹង​ជួយ​គ្រប់គ្រង​ដើម្បី​បញ្ឈប់​ការបំពាន​ទាំងនេះ និង​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​មានការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ លោក Daniel Ortega កំពុង​ស្វែងរក​អាណត្តិ​ជា​បន្តបន្ទាប់​ទី​៤ ជា​ប្រធានាធិបតី និង​បាន​ត្រួសត្រាយ​ផ្លូវ​ជា​ប្រព័ន្ធ​ នៃ​ការ​ប្រឈម​ផ្នែក​នយោ​បាយ​តាមរយៈ​ការ​ចាប់​ខ្លួន ​សម្រាប់​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ប្រឆាំង​រដ្ឋ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm