អ៊ីរ៉ង់ ដាក់កំហុសលើការធ្វើអន្តរាគមន៍របស់យោធាអាមេរិក សម្រាប់អស្ថិរភាពប្រចាំតំបន់

2024/01/10 12:25:59 am        45

អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ភាពអសន្តិសុខ អស្ថិរភាព និងភាពតានតឹង នៅអាស៊ីខាងលិច ដើមហេតុដោយសារវត្តមានយោធាសហរដ្ឋអាមេរិក និងការធ្វើអន្តរាគមន៍នៅក្នុងតំបន់។ លោកបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ខណៈធ្វើអត្ថាធិប្បាយលើភាពតានតឹងកាលពីពេលថ្មីៗ រវាងកងកម្លាំងសហរដ្ឋអាមេរិក និងក្រុមតស៊ូ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងរដ្ឋប្រចាំតំបន់ផ្សេងទៀត។

លោក Kanaani និយាយថា ភាពអសន្តិសុខ អស្ថិរភាព និងភាពតានតឹងភាគច្រើន នៅក្នុងតំបន់មានដើមហេតុមកពីនយោបាយរបស់ដ្ឋាភិបាល យោធា និងអន្តរាគមន៍សន្តិសុខ របស់អាមេរិក នៅក្នុងតំបន់ ព្រមទាំងការគាំទ្រគ្មានលក្ខខណ្ឌ និងមិនកំណត់ សម្រាប់ប្រទេសអ៊ីស្រាអែល។

ការថ្លែងលើកឡើងរបស់លោក Kanaani ធ្វើឡើងបន្ទាប់ពីការវាយប្រហារមួយ ធ្វើឡើងដោយយោធាអាមេរិក ទៅលើក្រុមតស៊ូ Hashd Shaabi នៅទីក្រុងបាដាដភាគខាងកើត បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ រួមមានទាំងមេដឹកនាំក្រុម Harakat al-Nujaba ម្នាក់ ដែលជាផ្នែកនៃក្រុម Hashd Shaabi ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងចាប់ផ្តើមពិភាក្សាឆាប់ៗ ជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមរយៈគណៈកម្មការមួយ ដើម្បីរៀបចំការដកកងទ័ពបរទេស ជាចំណាត់ការមួយដែលលោកនិយាយថាជាការផ្តាជ្ញាចិត្តមួយដែលរដ្ឋាភិបាលនិងមិនចុះចាញ់ឡើយ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm