
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រកាសកាលពីថ្ងៃទី៨ ខែមករា ក្នុងសន្និសីទការពារជាតិប្រចាំឆ្នាំ ដែលធ្វើឡើងនៅទីក្រុង Saden ថា រដ្ឋាភិបាលស៊ុយអែត នឹងដាក់ទ័ពទៅកាន់ប្រទេសឡាតវី ជាកន្លែងដែលពួកគេ នឹងចូលរួមជាមួយកងកម្លាំងដឹកនាំដោយកាណាដា ក្នុងការទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។
ទោះបីជាការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតមិនទាន់ពេញលេញក៏ដោយ ក៏រដ្ឋាភិបាលបានបង្ហាញពីសញ្ញាថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់ការទប់ស្កាត់របស់ណាតូ និងការការពារប្រទេសបាល់ទិក។
លោក Kristersson បានថ្លែងថា៖ «ស៊ុយអែត និងប្រទេសជិតខាងកំពុងរស់នៅក្នុងស្រមោលផ្ទាល់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
ប៉ុន្តែការគំរាមកំហែង ការផ្សាយព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី គឺជាការប៉ុនប៉ង ដើម្បីធ្វើបង្កអស្ថិរភាពដល់ទ្វីបអឺរ៉ុបទាំងមូល។
លោក Kristersson បានបន្តទៀតថា ប្រទេសស៊ុយអែត បានត្រៀមខ្លួនរួចជាស្រេចដើម្បី «ផ្តល់អង្គភាពប្រយុទ្ធលើដី» ដើម្បីការពារប្រទេសបាល់ទិក ហើយថា ខ្លួនមានគម្រោង «ប្រគល់កងវរសេនាតូចឲ្យកងកម្លាំងដែលដឹកនាំដោយកាណាដា នៅប្រទេសឡាតវី» នៅឆ្នាំក្រោយ។
បច្ចុប្បន្ន កាណាដា ដឹកនាំក្រុមប្រយុទ្ធរបស់អង្គការណាតូ នៅប្រទេសឡាតវី។ ក្រុមប្រយុទ្ធដែលកងទ័ពប្រហែល ១.០០០ ត្រូវបានឈរជើងនៅតំបន់បាល់ទិក បន្ទាប់ពីការបញ្ចូលនិងកាន់កាប់ដោយខុសច្បាប់របស់រុស្ស៊ី នៅគ្រីម៉េ ក្នុងឆ្នាំ ២០១៤។