
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ថា គ្មានអ្វីឃោឃៅជាង និងពុំមានអ្វីដែលគ្មានហេតុផលជាងបណ្តឹងដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICJ)នោះទេ ដែលចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនប៉ាឡេស្ទីន ក្នុងការវាយប្រហាររបស់ពួកគេនៅតំបន់ហ្គាហ្សា ។
ករណីដែលនាំយកដោយអាមេរិកខាងត្បូង គ្រោងនឹងចាប់ផ្តើមសវនាការនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ហើយនិងផ្តោតសំខាន់លើជនស៊ីវិលជាច្រើនក្នុងចំណោមមនុស្សជាង ២៣.០០០នាក់ ដែលក្រុមអាជ្ញាធរសុខភាពហ្គាហ្សា និយាយថា ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរយៈពេលជាង ៣ខែកន្លងមកនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ថ្លែងទៅកាន់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken លោក Herzog បានចោទប្រកាន់អាហ្វ្រិកខាងត្បូងថា លាក់ពុតសម្រាប់ការនាំយកករណីមួយនេះ ហើយលោកបានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីងតោន សម្រាប់ការគាំទ្ររបស់ពួកគេដល់អ៊ីស្រាអែល ដោយលោកនិយាយថា ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពបំផុត ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ។
លោក Herzog និយាយថា ជាការពិតណាស់ថា សត្រូវរបស់ពួកយើង គឺក្រុមហាម៉ាស់នៅក្នុងធម្មនុញ្ញរបស់ពួកគេ អំពាវនាវឲ្យកម្ទេចប្រទេសរបស់ពួកយើង រដ្ឋអ៊ីស្រាអែល គឺជារដ្ឋ-ជាតិតែមួយគត់របស់ប្រជាជនជ្វីហ្វ ។
លោកបន្តថា ពួកយើងនឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយពួកយើងនឹងបង្ហាញករណីរបស់ពួកយើងដោយមោតនភាព ប្រើប្រាស់ស្វ័យការពារក្រោមសិទ្ធិរបស់ពួកយើង ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ៕