
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងទីក្រុងតែល អាវីវ នាថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំស្តីពីសង្រ្គាមនៅតំបន់ហ្គាហ្សាស្រ្ទីប ។
លោក Blinken ដែលស្ថិតក្នុងបេសកកម្មចុងក្រោយរបស់លោកក្នុងការទប់ទល់ជម្លោះនោះ បាននិយាយប្រាប់ក្រុមមេដឹកនាំអ៊ីស្រាអែលថា នូវមានឱកាសឈ្នះការទទួលយកពីប្រទេសជិតខាងអារ៉ាប់ បើសិនជាពួកគេបង្កើតផ្លូវឆ្ពោះទៅរករដ្ឋប៉ាឡេស្ទីនដែលអាចសម្រេចបាន ។
ក្នុងដំណើរទស្សនកិច្ចលើកទី ៤របស់លោកមកកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីខែតុលា ដែលមកទល់នឹងពេលវាគឺជាដំណើរគ្មានសម្រេចបានផ្លែផ្កាក្នុងការបញ្ចប់អំពើហិង្សានោះ លោក Blinken និយាយថា លោកនឹងចែករំលែកអ្វីដែលលោកបានឮក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយហ្សកដានី កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ។
ជំនួបរបស់លោក Blinken នៅជុំវិញតំបន់ បានផ្តោតសំខាន់លើការព្យាយាមរៀបផែនការវិធីសាស្រ្តរយៈយូរអង្វែងចំពោះជម្លោះរយៈពេលរាប់ទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមហ្គាហ្សា ៕