លោក Macron នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ខណៈដែលលោកចាប់ផ្តើមរៀបចំនយោបាយឡើងវិញ

2024/01/09 06:42:45 pm        158

ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេរំពឹងថា នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃអង្គារ (ទី៩ ខែមករា) ខណៈដែលរូបលោកប្រឹងប្រែងពង្រឹងអាណត្តិទី២ របស់លោក នៅមុនពេលការបោះឆ្នោតសភាអឺរ៉ុប។

ចំណាត់ការនេះនឹងមិនចាំបាច់នាំឲ្យមានការផ្លាស់ប្តូរនយោបាយដ៏សំខាន់ណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញជាសញ្ញាបង្ហាញពីគោលបំណងរបស់លោក Macron ដែលព្យាយាមធ្វើដំណើរទៅហួសពីកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍ ដែលមិនទទួលបានការពេញចិត្ត កាលពីឆ្នាំមុន ដោយផ្តោតលើអាទិភាពថ្មី ក្នុងនោះរួមទាំងការសម្រេចបានការងារពេញលេញទាំងស្រុងផងដែរ។

នាយករដ្ឋមន្ត្រីថ្មីក៏នឹងទទួលភារកិច្ច ក្នុងការប្រឹងប្រែងបង្កើនឱកាសរបស់គណបក្សកណ្តាលនិយមរបស់លោក Macron នៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុបខែមិថុនា។ ការស្ទង់មតិបង្ហាញពួកគេតាមពីក្រោយមេដឹកនាំស្តាំនិយម លោកស្រី Marine Le Pen ប្រហែលពី ៨ ទៅ ១០ភាគរយ។

លោក Macron ដែលបានប្រឹងប្រែងដោះស្រាយជាមួយនឹងភាពច្របូកច្របល់ក្នុងសភា ចាប់តាំងពីបាត់បង់សំឡេងភាគច្រើនដាច់ខាតរបស់លោកភ្លាមៗ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញ ក្នុងឆ្នាំ២០២២ បានប្រកាស កាលពីថ្ងៃចន្ទ (ទី៨ ខែមករា) ថា នាយករដ្ឋមន្ត្រី លោកស្រី Elisabeth Borne កំពុងលាលែងពីតំណែង។

សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Macron គឺរដ្ឋមន្ត្រីក្រសួងអប់រំ លោក Gabriel Attal ដែលទទួលបានភាពលេចធ្លោ បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកនាំពាក្យរដ្ឋាភិបាល អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានដកស្រង់សម្តីយ៉ាងទូលំទូលាយ ដោយប្រភពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយបារាំងនានាថា ជាអ្នកមានសិទ្ធិខ្ពស់ជាងគេ ក្នុងការមកជំនួសតំណែងលោកស្រី Borne។ ប្រសិនបើការលើកឡើងនោះត្រូវបានបញ្ជាក់ថា មែននោះ លោក Attal ដែលទើបមានវ័យ ៣៤ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសបារាំង និងជាអ្នកស្រលាញ់ភេទដូចគ្នាយ៉ាងបើកចំហដំបូងគេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am