កំពង់ឆ្នាំង ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ៏ ទី០៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ពាក់ពន្ធ័នឹងកម្លាំងចំនួនទ័ព មធ្យោបាយ និងសម្ភារៈយោធបរិក្ខារ ដើម្បីប្រមូលផ្តុំធ្វើការហ្វឹកហាត់ និងទៅចូលរួមហ្វឹកហាត់សាកល្បងរួមគ្នានៅបញ្ជាការដ្ឋានកងទ័ពជើងគោក សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(២៤ មករា ១៩៩៩-២៤ មករា ២០២៤) ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកឧត្តមសេនីយ៍ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ការិយាល័យជំនាញពាក់ព័ន្ធ មេបញ្ជាការកងអន្តរាគមន៍ និងមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តទាំង២៣ខេត្ត៕ ដោយ ÷ ដារា

















