រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា ​ស្នើ​ឱ្យ​អង់គ្លេស​ទិញ​ឥណទាន​កាបូន ​ដើម្បី​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​

2021/06/23 05:04:55 pm        512

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា បាន​ស្នើ​ដល់​ប្រទេស​អង់គ្លេស តាមរយៈ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ លោក ដូ​មី​និករ៉ា​អាប់ (Dominic Raab) ទិញ​ឥណទាន​កាបូន​របស់​ប្រទេស​កម្ពុជា ដើម្បី​ជាការ​រួមចំណែក​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ និង​ជាការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ផង​។ នេះ​បើតាម​ការឱ្យ​ដឹង របស់​អ្នកនាំពាក្យ​ក្រសួង​។​

​​ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ ចក្រភព​អង់គ្លេសលោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab) នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មិថុនា​នេះ ការស្នើ​នេះ បាន​ជួប​ជជែក​គ្នានៅ​ទីស្តីការ​ក្រសួងបរិស្ថានក្នុង​ក្របខណ្ឌ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អង់គ្លេស​រូប​នេះមកកាន់​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​១​ថ្ងៃ តប​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការទូត​កម្ពុជា​។​

​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំ​ពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុង​អំឡុង​នៃ​កិច្ចពិភាក្សា បាន​គូស​បញ្ជាក់​ពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថានដូចជា ការ​ប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចប្រជុំ COP26 ស្តីពី​ការប្រែប្រួលអាកាសធាតុ និង​កិច្ចការ​អាទិភាព​នានា ដែល​ប្រទេស​ទាំងពីរនឹងធ្វើ​រួមគ្នា​។ ការអភិរក្ស​ធនធាន​ធម្មជាតិ​ជីវចម្រុះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ឆ្លងដែន និង​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ផងជាដើម​។​

​ឯកឧត្ដម បាន​បញ្ជាក់ថា ឯកឧត្ដម សាយ សំ​អាល់ បាន​ជម្រាបជូន​លោក ដូ​មី​និក រ៉ា​អាប់ អំពី​កិច្ច ការ ដែល​ក្រសួងបរិស្ថាន​សម្រេចបាន ក្នុង​កិច្ចការពារបរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ហើយ​អ្វី ដែល​ចក្រភព​អង់គ្លេស​អាចជួយ​កម្ពុជា​បាន​ក្នុង​វិស័យ​បរិស្ថាន គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្សក្នុងកិច្ចការ​បរិស្ថាន និង​ធនធានធម្មជាតិ​បង្កើន​ភាពជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម និង​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​។ «​នៅក្នុង​វិស័យ​បរិស្ថានអង់គ្លេស អាច​ទិញ​ឥណទាន​កាបូន ហើយ​ថវិកា​នោះ នឹងត្រូវ​ប្រើប្រាស់ ដើម្បី​បម្រើឱ្យ​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការផ្តល់​ជម្រើសថ្មីមុខរបរ និង​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​»​។​

​ដើម្បី​ជួយ​ក្រសួងបរិស្ថាន​លើ​កិច្ចការងារ​បរិស្ថាន និង​ធនធានធម្មជាតិ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស បាន​សន្យាថានឹង​បញ្ជូន​ក្រុម​បេសកកម្ម​ជំនាញ​មក​កម្ពុជា ដើម្បី​សិក្សា​ពី​តម្រូវការ​របស់​កម្ពុជា ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​។​

​ចាប់ពី​ឆ្នាំ​២០១៦មកដល់​បច្ចុប្បន្ននេះ កម្ពុជា បានទទួល​ថវិកា ប្រមាណ​១១,៦​លាន​ដុល្លារ ពី​ការ លក់​ឥណទាន​កាបូនឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​។ កម្ពុជាកំពុងតែធ្វើការ​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​តំបន់ការពារធម្មជាតិ​មួយចំនួនទៀត​៕ ​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm