
នៅថ្ងៃអង្គារនេះ កោះតៃវ៉ាន់ បានចេញសេចក្តីប្រកាសអាសន្នជាតិ ពេលដែលចិនបាញ់ផ្កាយរណបទៅកាន់ទីអវកាស រយៈពេលប៉ុន្មានថ្ងៃមុនកោះស្វ័យគ្រប់គ្រងមួយនេះ រៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំដ៏សំខាន់របស់ខ្លួន ដែលបានបង្កើនការព្រួយបារម្ភដល់សន្តិសុខ ។
ការប្រកាសអាសន្ន បានកើតមានរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយបេក្ខជនឈានមុខ Lai Ching-te ដែលបច្ចុប្បន្នគឺជាមេដឹកនាំរងកោះតៃវ៉ាន់ ចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតនាចុងសប្តាហ៍នេះ ដែលនឹងកំណត់ទិសដៅទំនាក់ទំនងឆ្លងច្រកសមុទ្រសម្រាប់រយៈពេល ៤ឆ្នាំបន្ទាប់ ។
ទូរស័ព្ទនៅទូទាំងកោះតៃវ៉ាន់ បានឲ្យសញ្ញាប្រកាសអាសន្នមេដឹកនាំនៅវេលាម៉ោងប្រហែល ៣ និង ១៥នាទីរសៀល ប្រហែលជានៅពេលដែលទីក្រុងប៉េកាំងប្រកាសការបាញ់បង្ហោះដោយជោគជ័យផ្កាយរណប Einstein Probe របស់ខ្លួន ដែលពួកគេនិយាយថា វានឹងប្រមូលទិន្នន័យតារាសាស្រ្ត ។
លោក Joseph Wu គឺជាប្រធានអាជ្ញាធរការបរទេសកោះតៃវ៉ាន់ បាននិយាយធានាដល់ក្រុមអ្នកសារព័ត៌មានថា វាគឺជាផ្កាយរណប ដោយលោកពន្យល់ថា ការប្រកាសអាសន្នត្រូវបានចេញ ដោយសារតែលទ្ធភាពនៃបំណែករបស់រ៉ុក្កែត ៕