
សេវាបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារ (ទី៩ ខែមករា) នេះ បានលើកឡើងថា ឆ្នាំមុនគឺជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុតរបស់ភពផែនដី តាមកំណត់ត្រារបស់សារព័ត៌មានធំៗជាច្រើន ហើយទំនងជាការមានកម្ដៅក្ដៅបំផុតរបស់ពិភពលោក ក្នុងរយៈពេល ១០០.០០០ឆ្នាំចុងក្រោយនេះ។
បណ្ដាអ្នកវិទ្យាសាស្ត្របានរំពឹងទុកយ៉ាងទូលំទូលាយពីកាឡើងដល់កម្រិតនេះ បន្ទាប់ពីកំណត់ត្រាអាកាសធាតុត្រូវបានបំបែកម្តងហើយម្តងទៀត។ ចាប់តាំងពីខែមិថុនាមក រាល់ខែគឺជាខែដែលក្តៅបំផុត នៅលើពិភពលោក តាមកំណត់ត្រា ដែលធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។
C3S បានអះអាងថា ឆ្នាំ២០២៣ ជាឆ្នាំដែលក្តៅបំផុត ក្នុងកំណត់ត្រាសីតុណ្ហភាពពិភពលោក ដែលបានកើតមានតាំងឆ្នាំ១៨៥០។ នៅពេលដែលបានពិនិត្យប្រឆាំងនឹងកំណត់ត្រាទិន្នន័យអាកាសធាតុពីប្រភពនានា ដូចជាក្នុងរង្វង់ដើមឈើ និងពពុះខ្យល់ នៅក្នុងផ្ទាំងទឹកកក នាយក C3S លោក Carlo Buontempo បាននិយាយថា វា «ទំនងជា» ឆ្នាំដ៏ក្តៅបំផុត ក្នុងរយៈពេល ១០០.០០០ឆ្នាំចុងក្រោយនេះ។
ជាមធ្យម នៅឆ្នាំ២០២៣ ភពផែនដីមានកម្ដៅ ១,៤៨អង្សាសេ ពោលគឺក្ដៅជាងនៅសម័យមុនឧស្សាហកម្ម ឆ្នាំ១៨៥០-១៩០០ ជាពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលតាមកម្រិតឧស្សាហកម្ម ដោយបញ្ជូនកាបូនឌីអុកស៊ីតចូលទៅក្នុងបរិយាកាស៕