ទូត​បារាំង​កោតសរសើរ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ក្នុង​ការ​សហការ​ធ្វើ​ឱ្យ​បេសកកម្ម​ការទូត​ ៤​ឆ្នាំ​ទទួលជោគជ័យ​

2021/06/23 05:21:44 pm        387

​ភ្នំពេញ៖ អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជាថ្លែង​កោតសរសើរអាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​សហការ​ធ្វើ​ឱ្យ​បេសកកម្ម​ការទូត​ ៤​ឆ្នាំ​ទទួល​បាន​ផ្លែផ្កា និង​ជោគជ័យ​យ៉ាង​ធំធេង​។​

​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោកស្រី Eva NGUYEN BINH បាន​សម្ដែង​នូវ​ការ​អរគុណ និង​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​សហការ​ជាមួយ​ស្ថានទូត​បារាំង​បាន​យ៉ាង​ល្អ​ធ្វើ​ឱ្យ​ការងារ​ក្នុង​បេសកកម្ម​ របស់លោក​ស្រី​រយៈពេល​ ០៤​ឆ្នាំនេះ ​ទទួល​បាន​ផ្លែផ្កា និង​ជោគជ័យ​យ៉ាង​ធំធេង។ ការ​លើកឡើង​របស់លោក​ស្រី Eva NGUYEN BINH បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ដែល​លោកស្រី អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​អាណត្តិ​ការទូត​របស់​លោក​ស្រី​នៅ​ប្រទេស​កម្ពុជា នា​សាលា​រាជធានី​ភ្នំពេញ​។​

​​​ក្នុង​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​នេះ លោកស្រី Eva NGUYEN BINH ក៏បាន​សម្ដែង​ការកោតសរសើរ​ផងដែរ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាន​រីក​រាលដាល​ពេញ​ពិភពលោក ហើយ​រាជធានី​ភ្នំពេញ ​ក៏បាន​រីក​រាលដាល​ជំងឺ​​នេះ​ផងដែរ​នោះ។ ប៉ុន្តែ ​ទោះបីជា​យ៉ាងណា​ក្តីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩​នេះ បាន​យ៉ាង​ល្អប្រសើរ​។​

​​​លោកស្រី​បញ្ជាក់​ទៀតថា លោកស្រី​ពិតជា​មានភ័ព្វ​សំណាង​ ដែល​បាន​ស្នាក់នៅ​បំពេញការងារ​ការទូត​នៅ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​នៅលើ​ពិភពលោក​មានការ​រីក​រាលដាល​ជំងឺ​​កូ​វី​-១៩ ហើយ​ប្រទេស​កម្ពុជា​ មានការ​រីក​រា​ល​ដាល​ជំងឺ​​នេះ​ មាន​កម្រិត​តិចតួច​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ចំពោះ​ការទប់ស្កាត់​ជំងឺ​​កូ​វីដ​-១៩​។​ ជាការ​ឆ្លើយតប ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ថា ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ទំនាក់ទំនង​នេះ កាន់តែ​រឹងមាំ និង​កាន់តែ​ល្អប្រសើរ​។

ក្នុង​បេសកកម្ម​បំពេញការងារ​ របស់​លោក​ស្រី​នៅ​កម្ពុជា​រយៈពេល​៤​ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បាន​បំពេញបេសកកម្ម​កា​ទូត​បាន​យ៉ាង​ល្អ និង​ទទួលជោគជ័យ ហើយនឹង​ជួបគ្នា ចាប់ដៃគ្នា​បំពេញការងារ​នៅ​ថ្ងៃ​ខាងមុខ​ទៀត ខណៈដែល​លោកស្រី​នឹង​ក្លាយជា​ប្រធាន​វិទ្យាស្ថាន​បារាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕ ​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm