ប្រមុខការទូតអាមេរិក ជំរុញឱ្យអ៊ីស្រាអែល ធ្វើប្រក្រតីភាពជាមួយប្រទេសជិតខាង និងគាំទ្រប៉ាឡេស្ទីន

2024/01/10 04:54:21 pm        192

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃអង្គារ (០៩ មករា) បានជំរុញអ៊ីស្រាអែល ឱ្យបង្កើត «ជម្រើសដ៏ពិបាក» ក្នុង​ការ​ធ្វើ​ប្រក្រតីភាព​ជា​មួយ​ប្រទេស​ជិត​ខាង​បន្ថែម​ទៀត ដែលជា​ការ​អំពាវនាវថ្មីមួយ ដើម្បីឲ្យមានភាព​រលូន​លើផ្លូវឆ្ពោះ​ទៅ​រកការ​បង្កើត​រដ្ឋប៉ាឡេស្ទីន។

លោក ប្លីងខិន នៅក្នុងដំណើរទស្សនកិច្ចលើកទីបួន​របស់ខ្លួន​ទៅ​កាន់​មជ្ឈិម​បូព៌ា​ចាប់​តាំង​ពី​សង្រ្គាម​បាន​ផ្ទុះឡើងក្នុងខែតុលា ក៏បានជំរុញអ៊ីស្រាអែល​ឱ្យគាំទ្រ​បណ្ដា​មេដឹកនាំ​ប៉ាឡេស្ទីន​ដែល​មាន​ឆន្ទៈ​ក្នុងការរស់នៅដោយសន្តិភាពជាមួយអ៊ីស្រាអែល ហើយបាន​ព្រមាន​ថា​ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​នៅ​ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស នៅហ្កាហ្សា គឺខ្ពស់ពេកហើយ។

លោកបាននិយាយនៅចុងបញ្ចប់នៃកិច្ចចរចានៅទីក្រុង តែលអាវីវ (Tel Aviv) ថា វាក៏​មាន​សារៈ​សំខាន់​ផង​ដែរ ដែលអ៊ីស្រាអែល​សម្រេច​បាន​នូវ​គោល​បំណង​របស់​ខ្លួន​ក្នុ​ង​ការ​លុប​បំបាត់​ការ​គំរាម​កំហែង​ពីក្រុមហាម៉ាស។ កិច្ចចរចារនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជិតខាងអារ៉ាប់ របស់​អ៊ីស្រាអែល ដើម្បីពិភាក្សាអំពីផែនការសម្រាប់អភិបាលកិច្ចនៅហ្កាហ្សានាពេលអនាគត និង​សមាហរណកម្ម​នៅមជ្ឈិមបូព៌ា។

ការវាយប្រហារ​តាមផ្លូវអាកាស និងថ្មើរជើងរបស់អ៊ីស្រាអែល ដែលបង្កឡើងដោយ​ការ​វាយ​លុករ​បស់​ពួក​ហាម៉ាស ឆ្លងព្រំដែនចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឥឡូ​វ​នេះបា​នសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣.០០០នាក់ នេះបើយោង​តាម​ក្រសួង​សុខាភិបាល​របស់​ហ្កាហ្សា និងបានបំផ្លាញតំបន់ធំៗជាច្រើនចាប់ពីខាងជើងទៅខាងត្បូង។ សហរដ្ឋអាមេរិក និង​ប្រទេសផ្សេងទៀតមានការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុង​ការ​ការពារ​កុំ​ឲ្យ​សង្គ្រាម​រាល​ដាល​ពេញ​មជ្ឈិមបូព៌ា៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm