បន្ទាយមានជ័យ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃព្រឹកទី១០ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកក់ស្ទះអ្នកដំណើរចេញ-ចូលប្រទេស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ក្នុងនោះ ប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល។
ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមសន្តិបណ្ឌិត បានផ្តាំផ្ញើដល់មន្រ្តីអន្តោប្រវេសន៍ត្រូវយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ធភាពដែលថ្នាក់ដឹកនាំប្រគល់ជូន។ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានសួរសុខទុក្ខផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
សូមបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យនោះ ក៏មានមានវត្តមានអមដំណើរអគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។










