CAPFISH-Capture ណែនាំឲ្យប្រើប្រាស់បច្ចេកវិទ្យាសម្ងួតផលិតផល​ជលផល​ដោយថាមពលព្រះអាទិត្យ ដើម្បីបង្កើនប្រសិទ្ធិភាព

2024/01/10 06:40:53 pm        257

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន​រៀប​ចំ​ចង​ក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ ដោយណែនាំបែបសាមញ្ញជាជំហានៗ ដើម្បីប​ង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​។

ក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ របស់​គម្រោង​អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានលើកឡើងថា បច្ចេកវិទ្យាហាល​សម្ងួត​ដោយ​ថាមពល​ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ផ្តល់លទ្ធភាព​ដល់​សហគ្រាស​កែច្នៃ​ជលផល​ក្នុង​ការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរនៅគ្រប់លក្ខខណ្ឌអាកាសធាតុ និង​បរិស្ថាន​ស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផលនិងលើកកម្ពស់គុណភាពផលិតផល។

ប្រភពខាងលើនេះ បានបន្តទៀតថា ឈរលើទិដ្ឋភាពនេះ គម្រោង​បាន​នឹង​កំពុងជំរុញ​យ៉ាង​សកម្ម​ឱ្យ​សហគ្រាស​កែច្នៃជលផលនៅកម្ពុជា ប្រើប្រាស់បច្ចេក​វិទ្យា​ហាល​សម្ងួត​ដោយ​ថាមពល​ព្រះអាទិត្យ​ឱ្យ​បាន​កាន់តែទូលំទូលាយ ក្នុងគោលដៅបង្វែរ​ពីការហាល​សម្ងួត​បែប​នៅ​ទីវាលក្រោ​ម​ពន្លឺ​ព្រះអាទិត្យ មកប្រើប្រាស់បច្ចេកវិទ្យាសម្ងួតថ្មីនេះវិញ។ គម្រោងនេះ គាំទ្រថវិកា​ដោយ​សហភាព​អឺរ៉ុប(EU)។

បច្ចេកវិទ្យា​ទូ​សម្ងួតពន្លឺព្រះអាទិត្យ (SDD) ជួយសម្រួលដល់​សហគ្រាស​កែច្នៃ​ជលផល​ដើម្បី​ដោះស្រាយ​នូវ​បញ្ហាប្រឈមជាច្រើនដូចជាការហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យ​នៃ​ការ​ចម្លង​រោគ លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈ​កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោង​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស​កែច្នៃ​ជលផលចំនួន១០ ក្នុងខេត្តក្រុងចំនួន៦ ជាមួយនឹងទូសម្ងួត​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ប្រើប្រាស់​ក្នុង​គោល​ដៅ​បង្កើន​ភាព​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំចូល​តាមរយៈ​ការ​បង្កើន​ផលិតភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គា​ក្រៀមមា​ន​គុណភាព និងសុវត្ថិភាពល្អ។

ក្នុងគោល​ដៅចែករំលែក និងផ្សព្វផ្សាយ​ចំណេះដឹង​លើការ​ប្រើប្រាស់​បច្ចេក​វិទ្យាហាល​សម្ងួត​ដោយ​ថាមពល ព្រះអាទិត្យ គម្រោងបាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ផលិត​សៀវភៅ​មគ្គទេសក៍​ណែនាំ​បែប​សាមញ្ញជាជំហានៗក្នុងការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់​ទូស​ម្ងួត​ពន្លឺ​ព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះ ត្រូវបានផ្តល់ជូន និងចែករំលែក​ជាមួយ​សហគ្រាស​កែច្នៃ​ជលផល និងតួអង្គក្នុងខ្សែចង្វាក់តម្លៃជលផលក្រោយប្រមូល ផល ដើម្បីមាន​លទ្ធភា​ព​ប្រើប្រាស់​បច្ចេក​វិទ្យា​នេះប្រកបដោយប្រសិទ្ធភាព និងទទួលបានផលិតផលដែលមាន គុណភាព និង​ប្រកប​ដោយ​អនាម័យខ្ពស់។

លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត (សុខ ឃីម) នៅ​ខេត្ត​សៀមរាប​បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា សៀវភៅមគ្គទេសក៍នេះងាយយល់ និង​ងាយ​អនុវត្តតាម។ អ្នកស្រីអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយ​ថាមពល​ព្រះអាទិត្យ​បាន​យ៉ាង​ងាយ​ស្រួ​ល និងមានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជា​លទ្ធផល​វា​បង្កើន​ទំនុកចិត្តរបស់អតិថិជន និងការលក់ផងដែរ។

បន្ថែមលើសនេះ​ទៀត តាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោងអ​ភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមជាមួយតួអង្គ​សំខាន់ៗ​ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត , ខណ្ឌ​រដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ , ក្រុមហ៊ុន​ថាមពល​ពន្លឺ​ព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល បាននិងកំពុងខិតខំជម្រុញគំនិតផ្តួចផ្តើមនេះ ធ្វើយ៉ាង​ណាឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផល និងផលិតផល កសិកម្ម​ផ្សេងៗ​ទៀត​នៅក​ម្ពុជា​ទទួ​លយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំទូលាយ ក្រោមរូបភាពនៃការបណ្តាក់ ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm