អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សព្វផ្សាយរឿងពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

2024/01/10 12:06:59 pm        272

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ធ្វើការបដិសេធ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ នេះបើតាមសេចក្តី​បំភ្លី​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

សេចក្តីបំភ្លឺ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា កាលពីថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈ្មោះ The CEROC បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលមានខ្លឹមសារចោទប្រកាន់ថា «មិនយក​អតិថិជន​ជា​ធំ​ទេ ​មើលចុះពួកគេអោយពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែម​ទាំងផ្តាំ​អ្នក​ដទៃ​មិន​អោយឆ្លងកាត់ព្រលាននេះថែមទៀត» ។

ពាក់ព័ន្ធទៅ​នឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការ​បញ្ចេញ​មតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយ​កាលបរិច្ឆេទ នៃ​ការ​បញ្ចេញមតិ​ទាំង​នេះភាគច្រើន​បាន​ផុសមុន​ពេលដែល​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ត្រូវបានបើកដំណើរការជាផ្លូវការទៅទៀត។

សេចក្តីបំភ្លឺខាងលើ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើន​រំលឹក​ជាញឹកញាប់​ដល់​មន្ត្រី​ក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបាន​ណែនាំ​ឲ្យ​ដាក់ផ្លាក​ជា​ចំហអំពីតម្លៃទិដ្ឋាការនៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយ​មាន​សរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរស្នើសុំទិដ្ឋាការជូនអ្នកដំណើរ និង​ភ្ញៀវ​បរទេស​ឲ្យ​បានឃើញច្បាស់ផងដែរ។

បន្ថែមលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់សាធារណជន និងអ្នក​ប្រើប្រាស់​បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និង​លើក​កម្ពស់​កិត្យានុភាពជាតិ តាមរយៈការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ពី​កម្ពុជា​ ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត​ដែលបន្ត​ឱ្យមាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន និងភ្ញៀវបរទេសនានា៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ជំរុញដល់យុវជន និងពលរដ្ឋសិក្សាជំនាញបច្ចេកទេសឱ្យបានច្រើន
2025/04/28 09:07:38 pm        1
ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប ទុកពេលអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំ១ថ្ងៃទៀត
2025/04/28 08:55:27 pm        1
កម្ពុជា-រុស្ស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន
2025/04/28 07:15:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ជំរុញដល់យុវជន និងពលរដ្ឋសិក្សាជំនាញបច្ចេកទេសឱ្យបានច្រើន

2025/04/28 09:07:38 pm
​ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប ទុកពេលអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំ១ថ្ងៃទៀត
2025/04/28 08:55:27 pm
​ភ្ញៀវទេសចរវិលត្រឡប់ទៅកាន់តំបន់កាស្មៀរវិញ ក្រោយការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពល
2025/04/28 08:51:34 pm
​BREAKING NEWS ៖ ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ បង្កភាពវឹកវរនៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/28 08:13:13 pm
​មានអ្នកស្លាប់យ៉ាងតិច ៨នាក់ ខណៈ ២៩នាក់ត្រូវបានសង្គ្រោះ ក្រោយទូកជនអន្តោប្រវេសន៍ លិចនៅទុយនីស៊ី
2025/04/28 08:04:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/28 09:25:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am