គុយបា ត្រៀមទប់ទល់សម្រាប់ផលប៉ះពាល់ ខណៈតម្លៃឧស្ម័ន នឹងហក់ឡើងខ្ពស់

2024/01/10 12:21:02 pm        77

ប្រជាជនគុយបា នៅទូទាំងរដ្ឋធានី ដែលមកប្រមូលផ្តុំគ្នានៅតាមស្ថានីយ៍ប្រេងឥន្ធនៈ កាលពីថ្ងៃអង្គារ និងបានត្រៀមទប់ទល់ចំពោះផលប៉ះពាល់ មុនពេលការហក់ឡើងតម្លៃប្រេងឥន្ធនៈខ្ពស់បំផុតនៅប្រទេសកោះមួយនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។

រដ្ឋាភិបាលគុយបា បានប្រកាសកាលពីថ្ងៃចន្ទ ថា នឹងដំឡើងថ្លៃលក់រាយប្រេងសាំងគុណភាព៩៤ របស់ខ្លួនពី ៣០ ទៅ ១៥៦ ប៉េសូ ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ជាការកើនឡើង៥ដង ដែលរដ្ឋាភិបាលគ្រប់គ្រងដោយកុម្មុយនិស្ត និយាយថា ចាំបាច់ដើម្បីធានាបានការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ការកើនឡើងតម្លៃសម្រាប់ប្រេងសាំង៩៤ ដ៏ពេញនិយម នឹងនាំឲ្យប្រេងឥន្ធនៈក្នុងមួយធុងចំណុះ៤០ លីត្រ ឡើងដល់ ៦.២៤០ប៉េសូ ឬប្រហែល ២៣ ដុល្លារ នៅក្នុងអត្រាប្តូរប្រាក់ទីផ្សារងងឹត លើសពីប្រាក់ខែរដ្ឋជាមធ្យម ៤.២០៩ ប៉េសូ ឬ ១៥,៦០ ដុល្លារ។ រដ្ឋាភិបាលបាននិយាយថា ថ្នាក់ផ្សេងទៀតនៃប្រេងសាំង និងប្រេងម៉ាស៊ូត នឹងហក់ឡើងស្រដៀងគ្នា។

ការប្រកាសនេះធ្វើឡើង ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនខែមកក៏ដោយ បានធ្វើឱ្យរង្គោះរង្គើប្រទេសគុយបា ជាកន្លែងដែលពលរដ្ឋ ពឹងផ្អែកលើការឧបត្ថម្ភធនរបស់រដ្ឋយ៉ាងច្រើន ដើម្បីរស់រានមានជីវិត ដែលបានឃើញអតិផរណា និងតម្លៃទំនិញ ព្រមទាំងសេវាកម្មភាគច្រើន បានហក់ឡើងខ្ពស់។

រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងដំណឡើងថ្លៃឧស្ម័នរាវ ដែលប្រើប្រាស់សម្រាប់ចម្អិនអាហារ និងអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ច្រើន ដែលបាននិយាយថា ខ្លួននឹងការពារការងាយរងគ្រោះពីការហក់ឡើងតម្លៃ។

រដ្ឋាភិបាលរបស់ប្រទេសគុយបា បាននិយាយថា ការគិតប្រាក់ជាប្រាក់ដុល្លារ ជាការចាំបាច់ដើម្បីប្រមូលមូលនិធិនាំចូលប្រេងឥន្ធនៈពីបរទេស និងបាននិយាយថាខ្លួនសង្ឃឹមថា វិធានការថ្មីនឹងជួយរក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុងរយៈពេលវែង។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am