ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ នៅក្នុងប្រទេសប៉េរូ បានចេញធ្វើបាតុកម្មនៅតាមផ្លូវនានា កាលពីថ្ងៃអង្គារ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ពលរដ្ឋរាប់សិបនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាកាលពីមួយឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញ និងឃុំខ្លួនអតីតប្រធានាធិបតី លោក Pedro Castillo ។

អ្នកតវ៉ាបាននិយាយថា ការហែក្បួនតវ៉ា បានធ្វើឡើងនៅក្នុងរដ្ឋធានី Lima ដោយក្រុមបាតុករមានកាន់បដាប្រឆាំងប្រធានាធិបតី លោកស្រី Dina Boluarte ដែលពួកគេបានដាក់កំហុសចំពោះ «ការសម្លាប់រង្គាល»។

មនុស្សជាង ៦០ នាក់ ត្រូវបានសម្លាប់កាលពីមួយឆ្នាំកន្លងទៅនេះ នៅក្នុងប្រទេសរដ្ឋអានដេស( Andean)មួយនេះ ខណៈការមិនសប្បាយចិត្តត្រូវបានបញ្ចេញ បន្ទាប់ពីប្រធានាធិបតី លោក Pedro Castillo ត្រូវបានសភាបណ្តេញចេញ នៅពេលលោកបានបរាជ័យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ។