រដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនបានរឹតបន្តឹងពិធីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នា នៅអាកាសយានដ្ឋានធំរបស់ទីក្រុងតូក្យូ បណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ ប៉ុន្តែរាប់រយនាក់បានរត់ចេញទៅកាន់ទីសុវត្ថិភាព។

វិធានការសុវត្ថិភាពសង្គ្រោះបន្ទាន់ ត្រូវបានប្រកាសដោយក្រសួងដឹកជញ្ជូន បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅលើផ្លូវរត់នៅអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី ២ ខែមករា។

អ្នកដំណើរ និងបុគ្គលិកយានិកទាំងអស់ ៣៧៩ នាក់ នៅលើយន្តហោះត្រូវបានជម្លៀសចេញយ៉ាងប្រញ៉ាប់ប្រញាល់ ប៉ុន្តែបុគ្គលិកយានិក ៥ នាក់ក្នុងចំណោមនាវិក ៦ នាក់បានស្លាប់នៅលើយន្តហោះធុនតូចរបស់ឆ្មាំល្បាតឆ្នេរ ដែលកំពុងធ្វើដំណើរទៅចែកចាយគ្រឿងផ្គត់ផ្គង់នៅតំបន់រងគ្រោះរញ្ជួយដី។
ក្រោមលក្ខខណ្ឌតម្រូវការថ្មីនៅនឹងកន្លែងនៅទូទាំងប្រទេស សមាជិកបុគ្គលិក ត្រូវតាមដានជាប់ជានិច្ចនូវប្រព័ន្ធត្រួតពិនិត្យ ដែលជូនដំណឹងដល់ប៉មគ្រប់គ្រង នៅពេលមានការជ្រៀតចូលផ្លូវរត់កើតឡើង។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ដើម្បីទប់ស្កាត់ការយល់ច្រលំ អ្នកគ្រប់គ្រងមិនត្រូវប្រាប់យន្តហោះថា លេខប៉ុន្មានក្នុងបណ្តាញដែលពួកគេត្រូវហោះឡើងនោះទេ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Tetsuo Saito បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្មធំបំផុតមួយរបស់លោក គឺត្រូវស្តារទំនុកចិត្តវិស័យអាកាសចរណ៍ឡើងវិញខណៈជាការដឹកជញ្ជូនសាធារណៈ។
ក្រសួង នឹងបង្កើតគណៈកម្មការក្រុមអ្នកជំនាញមួយ ដើម្បីស៊ើបអង្កេតវិធីបន្ថែមទៀតក្នុងការធ្វើឲ្យប្រសើរឡើងសុវត្ថិភាព ដោយមានការផ្តល់យោបល់របស់គណៈកម្មការ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះ។