ឆ្នាំ២០២៣ បទល្មើសនេសាទនៅកម្ពុជាមានការថយចុះ ធ្វើឲ្យទិន្នផលត្រីកើនឡើង

2024/01/10 08:17:04 pm        463

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិត​ក្នុង​ឆ្នាំ​២០២៣ ការបង្រ្កាបបទល្មើសនេសាទនៅទូទាំងបឹងទន្លេសាបមានការថយចុះ មូល​ហេតុ​ដោយ​សារ​ការប​ង្រ្កាប​បានច្រើនកាលពីឆ្នាំ២០២២ ដូចជាបានបញ្ជូនជនល្មើសទៅកាន់តុលាការក៏ច្រើន និង​កសាងសំណុំរឿងជាដើមទៅកាន់តុលាការ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុងបណ្តាញសង្គម បានឲ្យដឹងថា ការថយចុះបទល្មើសនេសាទនេះដែរ ក៏មាន​ចលនា​ស្ម័គ្រ​ចិត្តពីសំណាក់ប្រជានេសាទដែល ធ្លាប់តែប្រកបរបរ​នេសាទ​ដែលប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូចជាឧបករណ៍ឆក់ជាដើម បានស្ម័គ្រ​ប្រគល់​ជូន​ឧបករណ៍​ខុស​ច្បាប់​ទាំងនោះ​មក​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច នេះគឺជាចលនាមួយដែលរដ្ឋបាលជលផល ក៏ដូចជា​ក្រសួង​កសិកម្ម​ទាំង​មូល សូមសម្តែងការកោតសសើរ និងចាត់ទុកថា ជាគំរូ ជាវីរៈភាព ជាការលះបង់​របស់​ប្រជា​នេសាទ ដើម្បីផលប្រយោជន៍រួម មិនត្រឹមតែ​សម្រាប់​សហគមន៍​នេសាទ​នៅ​ក្នុង​តំបន់​ដែល​រ​ស់​នៅ​ទេ​ គឺសម្រាប់អនាគត សម្រាប់និរន្ត៍ភាពនៃធនធានជលផល នៅ​ក្នុង​ធនធាន​ធម្មជាតិទាំ​ង​មូល​តែម្តង​។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅរាត្រីថ្ងៃទី៩ ខែ​មករាកន្លងទៅ បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា នៅឆ្នាំ២០២៤នេះ ការ​ប្រមូល​ផល​នេសាទ និងការបង្ក្រាបបទល្មើសនេសាទ នឹងមានផលវិជ្ជមាន ដោយសារ​បា​នឃើញ​លទ្ធផល​នៃ​ការងារ​ឆ្នាំ២០២៣ឃើញថាល្អ ហើយក៏បានដាក់ទិសដៅបន្តទៀតនៅឆ្នាំនេះ ដោយ​បង្កើន​ការ​ទប់​ស្កាត់ និងបង្រ្កាបបទល្មើសកាន់តែសកម្ម ទាំងក្នុងនិងក្រៅតំបន់បឹងទន្លេសាប និង​បង្កើន​សកម្មភាព​អភិរក្សត្រី​មេពូជ ព្រមទាំទីជម្រកជលផលផងដែរ។

ក្នុងរបាយការណ៍​បូករសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើក​ទិសដៅ​សម្រាប់​ឆ្នាំ២០២៤ ពាក់ព័ន្ធការបង្រ្កាបបទល្មើសជលផល បានបញ្ជាក់ថា បាន​បង្រ្កាប​បទ​ល្មើស​ជលផល​សរុបចំនួន ៣,០៥៤ករណី (សមុទ្រ ១៩៧ករណី) ប្រៀបធៀបឆ្នាំមុនកើនឡើងចំនួន ២៧៦​ករណី រួមមាន៖ បំផ្លាញចោលវត្ថុតាង ២,៨៤៩ករណី , របាំងស្បៃមុងនិងសាច់អួនប្រវែង ១,៣០០,៥៣៦ម៉ែត្រ , លប លូស្បៃមុងនិងលូសាច់អួន ១៨,៣៧៦មាត់ , បង្គោលឬចម្រឹង ៥៤៩,៧៨៦ដើម , អូនអូសទឹកសាបរួមផ្សំឆក់ត្រជាក់ ១៣វង់ , ឈិបយន្ត ១៨គ្រឿង , ប្រើ​សាច់​អួន​ត្រង​ចាប់ត្រីរួមផ្សំភ្លើង (ឈ្នក់) ១១១វង់ , សម្រាស់ទំហំ ៦២,៣៩៨ម៉ែត្រ , លបកែច្នៃ​ ឬលប​កន្ទុយ​កណ្តុរ ៩,១៥៨គ្រឿង និងលែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ ៤៦,៤៤៧គីឡូក្រាម។ ក្នុងនោះ បានពិន័យយន្តការណ៍ ១១៣ករណី = ៤១០,៥៣៨,៥០០រៀល និងបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ៩២ករណី ដោយបញ្ជូនជនសង្ស័យ ៦២នាក់ និងជាប់ពន្ធនាគារ ៣៨នាក់។

រដ្ឋបាល​ជល​ផល បានអះអាងទៀតថា សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤នេះ មានគោលដៅ​សម្រេច​ឲ្យ​បានផលនេសាទទឹកសាប ៤៥៤,០០០តោន សមុទ្រ១៣០,០០០តោន វារីវប្បកម្ម ៣៥០,០០០តោន កូនត្រីពូជ ៣០០លានកូន ក្រពើ ៣០ម៉ឺនក្បាល ការកែច្នៃ ៧ម៉ឺនតោន ទឹកត្រី ៥០លានលីត្រ និងការនាំចេញផលផលិតផលជលផល ៨ពាន់តោន៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm