កម្ពុជា​បាន​រួម​ចំណែក​ជាច្រើន​រួចទៅហើយ ​ក្នុង​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​

2021/06/24 01:37:25 am        509

​ភ្នំពេញ៖ ​នៅ​ថ្ងៃនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ ​និង​ថាមពល បាន​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ ក្នុង​វេទិកា​បណ្តាញ​បច្ចេកវិទ្យា​នៃ​ការប្រើប្រាស់ និង​ការ​ស្តុក​ទុក​កាបូន​នៅ​អាស៊ី លើក​ទី​១ (1st Asia CCUS Network Forum) ថា កម្ពុជា​បានរួម​ចំណែក​ច្រើន​រួចទៅហើយ នៃ​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា​វារីអគ្គិសនី​ ប្រភព​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស់​ជាដើម។​

​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​ និង​អាស៊ី​បូព៌ា ដើម្បី​ពិភាក្សា អំពី​ការប្រើប្រាស់ បច្ចេកវិទ្យា ចាប់​យក​ប្រើប្រាស់ និង​ស្តុក​កាបូន​ទុក ក្នុង​តំបន់​អាស៊ាន​និង​អាស៊ី​បូព៌ា ជាពិសេស​ក្នុងអំឡុង​ពេល​ដែល​តំបន់​នេះ​កំពុង​ត្រូវការ​ផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ថាមពល​ដែល​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល មកជា​ប្រព័ន្ធ​ថាមពល ដែល​ស្អាត​ជាង​មុន​។​

​​​ឯកឧត្តម​បញ្ជាក់ថា​ ​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​នៅក្នុង​តំបន់​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​មាគ៌ា​ដោយ​ចិរភាព ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​នៅតែ​បន្ត​ពឹងផ្អែក​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដើម្បី​រក្សា​សន្តិសុខ​ថាមពល​និង​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ផងដែរ​។​

​ក្នុង​ន័យនេះ ឯកឧត្តម រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ថា វេទិកា​ថ្ងៃនេះ ជា​ឱកាស​មាស​សម្រាប់​ចែករម្លែក​ចំណេះដឹង និង​បទពិសោធន៍​ ស្តីពី​បច្ចេកវិទ្យា​នៃ​ការចាប់យក​ប្រើប្រាស់​និង​ស្តុក​កាបូន​ទុក​ដែល​មាន​ទស្សនៈវិស័យ​ប្រើប្រាស់​កាបូន និង​ស្តុក​ទុក​កាបូន​នៅ​ក្នុង​ឧស្ម័ន​ដែល​ភាយ​ចេញពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ជាពិសេស​ក្នុង​វិស័យ​ថាមពល​។​ឆ្នាំ ២០២០​ប្រភព​ផ្គត់ផ្គង់​ថាមពល​បឋម​របស់​ក​ម្ពុ​ជា មាន​៦០%​បានមកពី​ការ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ក្នុងនោះ ​មាន​ធ្យូងថ្ម និង​ប្រេង និង​៤០%​ទៀត បានមកពី​ប្រភព​កកើត​ឡើងវិញ រួមមាន​វា​រី​អគ្គិសនី ប្រភព​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស់​។​

ដូចនេះ បើ​យោង​តាម​ស្ថិតិ​បច្ចុប្បន្ន ប្រទេស​កម្ពុជា បានរួម​ចំណែក​យ៉ាងច្រើន​រួចទៅហើយ​ក្នុងការ​បញ្ចូល​ចំណែក មួយ​ដ៏​ធំ នៃ​ប្រភព​កកើត​ឡើងវិញ ទៅក្នុង​ប្រភព​ផ្គត់ផ្គង់​បឋម​និង​ទៅក្នុង​ល្បាយ​នៃ​ប្រភព​ថាមពល​។​

ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម រដ្ឋមន្ត្រី​បញ្ជាក់ថា​កម្ពុជា នៅតែ​យល់ឃើញថា​ ប្រភព​ថាមពល​របស់​កម្ពុជា នៅតែ​បន្ត​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នាពេល​អនាគត​។ ដូច្នេះ​វា​ជា​សេចក្តីត្រូវការ ដែល​ត្រូវតែ​ធានាថា ឥន្ធនៈ​ហ្វូ​ស៊ី​ល ដូចជា​ធ្យូងថ្ម ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ជាដើម​ត្រូវបាន​ប្រើប្រាស់​តាមរបៀប​បច្ចេកវិទ្យា​មួយ​ដែល​ស្អាត​ជាង​មុន​៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm