យុវជនអាស៊ាន ១០ប្រទេស ចូលរួមកម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា» ជាងម្ភៃថ្ងៃនៅកម្ពុជា

2024/01/10 09:35:08 pm        1.0 K

យុវជនជាអ្នកស្ម័គ្រចិត្តសកម្មមកពីប្រទេសទាំង ១០នៃសមាជិកអាស៊ាន បានមក​ចូលរួម​ក្នុង​កម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា»។ ការមកចូលរួមក្នុងកម្មវិធីនេះ គឺយុវជននឹងស្នាក់នៅ និង​បំពេញ​សកម្មភាពមួយចំនួននៅកម្ពុជា រយៈពេលជាងម្ភៃថ្ងៃ ចាប់រាប់ពីថ្ងៃទី ៩ រហូតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ខាងមុខ។

ប្រទេសជាសមាជិកអាស៊ានទាំង ១០ បានបញ្ជូនយុវជន ១រូបតំណាងឱ្យប្រទេសរៀងខ្លួន មក​ចូល​រួម​ក្នុងកម្មវិធី «អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»។ វត្តមានរបស់ពួកគេ បានមកដល់កម្ពុជា កាល​ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយនឹងបន្តស្នាក់នៅ និងបំពេញសកម្មភាពនៅកម្ពុជា រហូត​ដល់​ថ្ងៃទី៣០ ខែមករា។

កម្មវិធី ​«អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»នេះ ក៏ជាលើកដំបូងដែលក្រសួងអប់រំ យុវជន និងកីឡា របស់​កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ក្នុងឱកាសទទួលជួបជាមួយយុវជនទាំង ១០​រូប​នៅ​ថ្ងៃនេះ ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន បានលើកឡើងថា ប្រធាន​បទ​សំខាន់​នៃកម្មវិធីនេះ គឺផ្តោតលើ «ការត្រៀមលក្ខណៈ និងការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយក្នុងសហគមន៍»។ ឯកឧត្តមបញ្ជាក់ថា យុវជនទាំងនេះ​នឹង​ចំណាយ​ពេល​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីការងារ​នានា​ពាក់​ព័ន្ធ​នឹង​គ្រោះ​មហន្ត​រាយ។ លើសពីការសិក្សាស្វែងយល់ គឺយុវជនទាំងនេះ មានតួនាទី​ត្រូវ​ធ្វើ​គម្រោង​ម្នាក់​មួយ​ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ជាការចូលរួមវិជ្ជមានដល់សង្គមជាតិ។

ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ក្នុងការរៀបចំកម្មវិធីនេះ ឯកឧត្តម អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​​យុវជន លើកឡើងថា យុវជននៃសមាជិកអាស៊ានទាំង ១០ រូប នឹង​ត្រូវ​បំពេញ​ទស្សន​កិច្ច សិក្សាស្វែងយល់នៅ កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ ការ​ទៅ​​ទស្សន​កិច្ច​នៅ​ព្រះបរមរាជវាំង សារៈមន្ទី រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តិភ្នំ វិមានឈ្នះ ឈ្នះ សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ។

ចំពោះ​សកម្មភាពនៅតាមខេត្តវិញ គឺយុវជនទាំងនេះ នឹងទៅទស្សនកិច្ចស្វែងយល់ ពី​ការ​ការពារ​បរិស្ថាន​នៅ​ឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ការទៅសិក្សាពីការការពារខ្លួន និងការ​ចូលរួម​ដាំ​ដើម​ឈើ​នៅ​តំបន់​ត្រពាំងសង្កែ ជាដើម។

ឯកឧត្តមលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ គឺផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជា។ ផល​ប្រយោជន៍ទី១ គឺសម្រាប់យុវជនកម្ពុជាក្នុងការបង្កើតទំនាក់ទំនង ក៏ដូច​ជា​ការ​បង្ហាញ​មក​ពី​សមាជិក​អាស៊ាន ឃើញច្បាស់ពីការរីកចំរើន របស់កម្ពុជា។ ពួកគេទាំងនោះ នឹងអាច​ផ្សព្វផ្សាយ​បន្ត​ពីកម្ពុជា នៅពេលត្រឡប់ទៅប្រទេសកំណើតរៀងខ្លួនវិញ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm