សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាវាយតម្លៃខ្ពស់ពីការចូលរួម​របស់ស្រ្តីប្រទេសទំាងពីរក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ

2024/01/10 10:20:08 pm        93

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liyrka Rodriguez Barrios) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បាន​វាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែល​បាន​លះបង់ និងបំពេញការងារក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។

 

ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិ​បេសកកម្ម​ការ​​ទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅ​វិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុង​ការ​ចូលរួម​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមាន​តំាង​ពីយូរ​លុង​មក​ហើយ​នោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។

សម្តេច​ប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៅ​ក្នុង​រយៈពេល​បំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និង​ការងារ​ស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តី​កម្ពុជា និង​គុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុ​ង​ការ​បំពេញ​ការងារ​គ្រប់​វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាក​បាន​ធ្វើស្រ្តី ​រឹងមាំ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែល​មាន​សមាជិកជាស្រ្តីដល់ទៅជាង ៥៣% ឈរនៅក្នុងលំដាប់លេខរៀងទី២ លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្រ្តីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉ូវ៉ាន់ដា ដែល​មាន​ចំនួន​សមាជិក​សភា​ស្រ្តីរហូតដល់ ៦១%។ ការដែលមានសមាជិកសភាជាស្រ្តីច្រើននេះ មិនត្រឹមជាការ​លើក​កម្ពស់​សមភាពយេនឌ័ររវាងស្រ្តីនិងបុរសប៉ុណ្ណោះទេ តែជាការផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​ក្នុង​ការ​កាន់​តួនាទីជាអ្នកសម្រេចចិត្តផងដែរ។

សម្តេច​ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភា​ស្ត្រី​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។

លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ វិញ​ក៏​បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ស្រ្តី​កម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកជំទាវ បានលើក​ឡើង​ពី​សមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិង​ជានិមិត្ត​រូប​របស់ស្រ្តី។ លោកជំទាវឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។

ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកជំទាវ ពេញ​ចិត្ត​ចំពោះ​ជោគ​ជ័យ នៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការ​គំាទ្រ និង​លើក​ទឹកចិត្ត​ពី​រាជ​រដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ឯកអគ្គរាជទូត បាន​លើក​ឡើង​ថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស​បន្ត​ផ្តល់​អាហារូបករណ៍​សុខាភិបាល​ដល់​និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានលើកឡើង​ពី​ទំនាក់​ទំនងដ៏ល្អរវាងកម្ពុជាគុយបា ដែលបានពូនជ្រំឡើង ដោយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​ប្រទេស​ទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែល​បានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុង​ឆ្នាំ​១៩៧៩។

ជាមួយ ការស្នើដល់ប្រទេសគុយបាបន្តជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ពង្រឹង​កិច្ច​សហប្រតិបត្តិការកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និង​កសិកម្ម ជាដើម។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​គូស​បញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅ​ក្នុង​វេទិកា​អន្តរស​ភាអាស៊ាន (AIPA) លើកទី៤៥ ដែល​រដ្ឋសភា​ប្រទេស​ឡាវ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm