នាយករដ្ឋមន្រ្តីប្រសិទ្ធនាម «សារមន្ទីរតេជោសន្តិភាព»ជាផ្លូវការ ខណៈសារមន្ទីរនេះ ក្លាយជាមជ្ឈមណ្ឌលផ្ទុកឯកសារប្រវត្តិសាស្រ្តដ៏ធំនៅកម្ពុជា

2024/01/10 10:26:30 pm        313

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ធនាម«សារមន្ទីរតេជោសន្តិភាព» Techo Peace Museum ជាផ្លូវការ ខណៈសារមន្ទីរនេះស្ថិតនៅក្នុងវិមានឈ្នះ ឈ្នះ ដើម្បីជាការរួមចំណែកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ គណៈប្រតិភូជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណជន ទាក់ទងនឹងដំណើរជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងជីវិតដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីចំណុចចាប់ផ្ដើមនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរអនុវត្តនយោបាយឈ្នះ ឈ្នះ នាំឲ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។

ការប្រសិទ្ធនាមជាផ្លូវការនូវ«សារមន្ទីរតេជោសន្តិភាព»នេះ គឺបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងឱកាសដែលកម្ពុជាប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្នុងគោលបំណងបន្តចែករំលែក និងបង្ហាញនូវព័ត៌មានលម្អិត​បន្ថែមទៀត​ទាក់ទងនឹងខ្លឹមសារនៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយភាពស៊ីជម្រៅ ​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក ជូនដល់ប្រតិភូជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសសម្រាប់សិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ស្វែងយល់តាមរយៈ គំនូរ ចម្លាក់ ខ្លឹមសារ រូបថតប្រវត្តិសាស្ត្រ សម្ភារៈផ្ទាល់ខ្លួន​របស់​សម្ដេចតេជោ ហ៊ុន សែន និងវត្ថុតាងសង្រ្គាមនានាជាដើម។

«សារមន្ទីរតេជោសន្តិភាព»នេះបានផ្ទុកនូវរាល់ឯកសារទាំងអស់ទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ និងបិទបញ្ចប់នូវភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយ​បាននាំកម្ពុជាមាននូវសុខសន្តិភាព ​និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍរហូត​ដល់សព្វថ្ងៃនេះ។

«សារមន្ទីរតេជោសន្តិភាព»នេះ ​នឹងផ្តល់ព័ត៌មានកាន់តែពិស្តារបន្ថែមទៀតទាក់ទិននឹង​នយោបាយឈ្នះ ឈ្នះ ​និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដូចជារូបគំនូរ និងរូបថត ស្តីពីប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសម្ភារៈផ្សេងៗ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាល​ពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និង បង្ហាញពីភូមិសាស្ត្រនៃការអនុវត្ត នយោបាយ​ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធភូមិភាគទី៣ ទី៤ និងទី៥ ក៏ដូចជាតំបន់​សមិទ្ធផល​បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ជាតិ ​ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ និង​សកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ។

គួរជាការរំលឹកផងដែរ តាមរយៈទិសដៅការងារ និងចក្ខុវិស័យដឹកនាំរបស់ក្រុមការងារសិក្សា​ស្រាវជ្រាវ និងសាសង់វិមានឈ្នះ ឈ្នះ ដឹកនាំបញ្ជាផ្ទាល់ដោយ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្រោម​ការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ​សារមន្ទីរនេះ នឹង​បន្តអភិវឌ្ឍន៍​ខ្លឹមសារដោយមានការធ្វើទំនើបកម្មភ្ជាប់ខ្លឹមសារជាប្រព័ន្ធQR code បំពាក់បន្ថែមភាសាអង់គ្លេស និង​បន្ថែមភស្តុតាងប្រវត្តិសាស្ត្រសំខាន់ៗតាមរយៈការងារប្រវត្តិសាស្ត្រយោធា និងសមិទ្ធផល​សំខាន់ៗថ្មីរបស់រាជរដ្ឋាភិបាល ​ដើម្បីបំពេញន័យឲ្យនយោបាយឈ្នះ ឈ្នះ កាន់តែមានសក្តានុពល​បន្ថែមផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm