លោកពូ​ទីន និយាយ​ការពារ​ដល់​យោធា​រុស្ស៊ី អំឡុង​កិច្ចប្រជុំ​សន្តិសុខ​អន្តរជាតិ​

2021/06/23 06:59:16 pm        490

​​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ីមិន​ស្វែងរក​គុណសម្បត្តិ​យោធា​លើ​នរណាម្នាក់​នោះទេ ប៉ុន្តែ​ ខ្លួន​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ដ៏ទៃទៀត​មានប្រៀប​លើ​ទីក្រុង​មូ​ស្កូ​នោះដែរ​។​

​លោកពូ​ទីន បាន​ថ្លែង​បែបនេះ នៅ​ពេល​បើក​កិច្ចប្រជុំ​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មូ​ស្កូ​។​ ​លោក​បាន​និយាយ​តាម Video Conference​ថា ពួកយើង​កំពុង​អភិវឌ្ឍ​សមត្ថភាព​ការពារជាតិ​របស់​ពួក​យើង ដោយ​ផ្អែកលើ​គោលការណ៍​មាន​ហេតុផល​គ្រប់គ្រាន់ យើង​ពួក​យើង​មិនបាន​ប្រឹងប្រែង​ឲ្យ​មានប្រៀប​យោធា​ឯកតោភាគី​នោះទេ គ្រាន់តែ​ចង់​ឲ្យ​មាន​តុល្យភាព​ប៉ុណ្ណោះ​។​

​លោកពូ​ទីន បន្តថា ​​ពួកយើង​មិន​បណ្តោយ​ឲ្យ​នរណាម្នាក់​មានប្រៀប​លើ​ពួកយើង​ជាដាច់ខាត​។​ កិច្ចប្រជុំ​ក្រុង​មូ​ស្កូ​ប្រចាំឆ្នាំ​លើក​ទី​៩​ ស្តីពី​សន្តិសុខ​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​នេះដែរ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការចូលរួម​ពី​មន្ត្រី​យោធា និង​ក្រុម​អ្នកជំនាញ​ជាង ២០០​នាក់ មកពី​បណ្តា​ប្រទេស​ចំនួន ៥០​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(UN)​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​នេះ​ផងដែរ ដោយ​លោក​បានធ្វើការ​សង្កត់ធ្ងន់​ពី​សារសំខាន់​របស់​រុស្ស៊ី​ក្នុងការ​គាំទ្រ​ពហុភាគី​និយម នៅ UN ដើម្បី​ប្រឈម​នឹង​ការងារ​លំបាក​ថ្មី​បង្កឡើង​ដោយសារ​ជំងឺ COVID-19 និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​៕ អត្ថបទ៖ សារ៉ាត់​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm