នគរបាលអះអាងថា ខ្មាន់កាំបិទមានបំណងចង់បញ្ឈប់មេដឹកនាំប្រឆាំងកូរ៉េខាងត្បូងពីការក្លាយជាប្រធានាធិបតី

2024/01/11 12:48:41 am        52

នគរបាលនិយាយនៅថ្ងៃពុធនេះថា ខ្មាន់កាំបិទដែលបានចាក់ត្រូវក.មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Lee Jae-myung បានបើកការវាយប្រហាររបស់ខ្លួនដោយមានគោលបំណងចង់បញ្ឈប់លោក Lee ពីការក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ។

លោក Lee គឺជាអតីតបេក្ខភាពប្រធានាធិបតីដែលបានចាញ់ការបោះឆ្នោតឆ្នាំ ២០២២ក្នុងសំឡេងភាគតិចជាមួយលោកប្រធានាធិបតីអភិរក្សនិយម Yoon Suk Yeol បានរងការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅទីក្រុងកំពង់ផែភាគត្បូង Busan ដោយបុរសវ័យ ៦៧ឆ្នាំម្នាក់ ដែលបានរត់សំដៅមករករូបលោកមានកាន់កូនកាំបិតបោះជំរំ ក្រោយសុំហត្ថលេខារបស់លោក ។

ក្រុមគ្រូពេទ្យវះកាត់ បានវះកាត់លោក Leeអស់រយៈពេលជាង ២ម៉ោង ដើម្បីជួសជុលសរសៃបំពង់ក.នៅត្រង់ក.របស់លោក ហើយមេដឹកនាំប្រឆាំងរូបនេះ បានចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃពុធនេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្នងការនគរបាលក្រុង Busan លោក Woo Cheol-mun និយាយថា ជនសង្ស័យដែលមិនត្រូវបានប្រាប់ឈ្មោះដោយក្រុមអាជ្ញាធរ និយាយប្រាប់នគរបាលថា គាត់ចង់រារាំងលោក Leeពីការក្លាយជាប្រធានាធិបតី ហើយនិងគណបក្សរបស់លោកពីការឈ្នះឆ្នោត ។

ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា នគរបាល បានចាប់ខ្លួនបុរសម្នាក់ផ្សេងទៀត ដែលមានអាយុជាង ៧០ឆ្នាំ នៅទីក្រុងភាគកណ្តាល Asan ជាកន្លែងដេលជនសង្ស័យរស់នៅ ដែលរងការចោទប្រកាន់ថាបានជួយផ្ញើលិខិតសរសេរដោយជនសង្ស័យពីមូលហេតុនៅពីក្រោយការវាយប្រហារដល់នគរបាល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm