
កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមជីវពលហាម៉ាស់ បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា ពួកគេកំពុងប្រយុទ្ធគ្នាជាមួយទាហានអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់បាន ទីតាំងរបស់វីដេអូពីអគារនៅជុំវិញ ផែនទីផ្លូវ និងសំណង់ជុំវិញ ដូចដែលបានឃើញមាននៅក្នុងរូបភាពផ្កាយរណប ។
ខណៈពេលនោះដែរ ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអង្គុយចរចាជាមួយមេដឹកនាំសង្រ្គាមអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយយោធា បាននិយាយថា ខ្លួនបានសម្លាប់យុទ្ធជនហាម៉ាស់ចំនួន ៤០នាក់ នៅទីក្រុងខាន់យូនីស ស។
កងកម្លាំងការពារអ៊ីស្រាអែល បានធ្វើបច្ចុប្បន្នភាពលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitterថា ក្រុមសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ នៅក្នុងការវាយលុកថ្មើរជើង ដែលដឹកនាំដោយទាហានឆត្រយោងនៃកងពលលេខ ៩៨ របស់កងទ័ពអ៊ីស្រាអែល ចូលទៅកណ្តាលទីក្រុងហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលក្នុងនោះ អាវុធជាច្រើនប្រភេទ និងកំណាត់ផ្លូវរូងក្រោមដីសំខាន់ៗ ត្រូវបានរកឃើញនៅទីនោះ ៕