ផ្លូវដែករបស់អាល្លឺម៉ង់ ផ្អាកចរាចរ អំឡុងកូដកម្មរយៈពេល ៣ថ្ងៃរបស់អ្នកបើករថភ្លើង

2024/01/11 01:55:31 am        94

មនុស្សរាប់សែននាក់បានប្រឈមនឹងការលុបចោលការធ្វើដំណើរតាមរថភ្លើង នៅទូទាំងប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធ (ទី១០ ខែមករា) នេះ ខណៈដែលការធ្វើកូដកម្មផ្លូវដែកទូទាំងប្រទេសរយៈពេល ៣ថ្ងៃ បានបន្ថែមភាពវឹកវរនៃការធ្វើដំណើរនៅក្នុងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតជាងគេរបស់តំបន់អឺរ៉ុប ស្របពេលការតវ៉ារបស់កសិករដែលកំពុងបន្តមាន ក៏បានធ្វើឲ្យចរាចរណ៍ផ្លូវថ្នល់មានការរំខានផងដែរ ក្នុងប្រទេសនេះ។

សហជីពរបស់អ្នកបើករថភ្លើង GDL បានចាប់ផ្តើមកូដកម្មដ៏ធំរបស់ខ្លួន នៅព្រឹកព្រលឹមថ្ងៃពុធនេះ ដោយមានការចូលរួមពីអ្នកបើករថភ្លើងដឹកទំនិញ ដែលបានឈប់ធ្វើការកាលពីល្ងាចថ្ងៃអង្គារ (ទី៩ ខែមករា)។ កូដកម្មនេះនឹងបន្តរហូតដល់ល្ងាចថ្ងៃសុក្រ (ទី១២ ខែមករា) ដែលធ្វើឲ្យប្រតិបត្តិករផ្លូវដែកជាតិ Deutsche Bahn ដំណើរការតែតារាងពេលវេលាសង្គ្រោះបន្ទាន់ ដែលចាំបាច់ប៉ុណ្ណោះ។

នៅស្ថានីយកណ្តាល នាទីក្រុងប៊ែរឡាំង ដែលមិនមានមនុស្សកកកុញដូចធម្មតានោះ អ្នកនាំពាក្យរបស់ប្រតិបត្តិករ Deutsche Bahn បានប្រាប់អ្នកសារព័ត៌មានថា៖ «សេវារថភ្លើងល្បឿនលឿនមួយ ក្នុងចំណោមសេវាផ្លូវឆ្ងាយចំនួន៥ កំពុងដំណើរការ ហើយសេវាកម្មក្នុងតំបន់ត្រូវបាន កាត់បន្ថយយ៉ាងខ្លាំង»។

ជម្លោះដ៏រ៉ាំរ៉ៃលើបញ្ហាប្រាក់ឈ្នួល និងម៉ោងធ្វើការរបស់អ្នកបើករថភ្លើងបានកើតឡើងម្តងទៀត បន្ទាប់ពីផ្អាករយៈពេល ៣សប្តាហ៍ នៅថ្ងៃបុណ្យណូអែល និងបន្ទាប់ពីការប្រឹងប្រែងដោយប្រតិបត្តិករ Deutsche Bahn ដើម្បីទប់ស្កាត់កូដកម្មចុងក្រោយបង្អស់ដោយប្រើប្រាស់ដីការបស់តុលាការ មិនទទួលបានផល៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm