
បន្ទាប់ពីប្អូនប្រុសរបស់នាងត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីខែវិច្ឆិកាជាមួយកងទ័ពរុស្ស៊ីនៅភាគខាងប្រទេសអ៊ុយក្រែនមក នាងអាន់ណា ប៊ើហ្ស៊ុល(Anna Birzul) បានពិបាកចិត្ដខ្លាំងរយះពេល
ពីរថ្ងៃ។
បន្ទាប់មក នាងបានប្រញាប់ប្រញាល់ដាក់ញត្ដិដោយស្នើសុំប្រធានាធិបតី វ៉្លូឌីមៀ ហ្សេលិនស្គីឲ្យផ្ដល់រង្វាន់កិត្ដិយសយោធាខ្ពស់បំផុតដល់ប្អូនប្រុសរបស់នាងឈ្មោះបូដាន់ ក្រូតូវ (Bohdan Krotov) អាយុ២៩ឆ្នាំ ជាវិរបុរសរបស់ប្រទេសអ៊ុយក្រែន។
នាងប៊ើហ្ស៊ុលអាយុ៣៥ឆ្នាំ ដែលពោរពេញទៅដោយទុក្ខសោក កំពុងឈរនៅឯផ្នូសពរបស់ក្រូតូវក្នុង
ទីបញ្ចុះសព ក្រុងគីវ ដោយនិយាយថា នាងបានបញ្ចុះសពប្អូនប្រុសរបស់នាងកាលពីទី២៦ធ្នូឆ្នាំកន្លងទៅ ហើយបានរួចរាល់នៅថ្ងៃទី២៧ នាងបានចាប់ផ្ដើមដាក់ញត្ដិ។
រូបថត១សន្លឹករបស់ពេទ្យទាហាន ដែលកំពុងញញឹមនោះ បានព្យួរពីក្រោមទង់ជាតិអ៊ុយក្រែន ដែលកំពុងបក់រវិចៗ ដែលមានចុះហត្ថលេខាអង្គភាពរបស់គាត់ទៀតផង។
ញត្ដិរបស់នាងប៊ើហ្ស៊ុល គឺជាញត្ដិមួយក្នុងចំណោមញត្ដិយ៉ាងហោចណាស់២០០០ច្បាប់ដែលត្រូវគេ
ពិនិត្យនិងសម្រេចជាទូទៅដោយសាច់ញាតិ ឬមិត្ដភ័ក្រ ចាប់តាំងពីរុស្ស៊ីបានវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភឆ្នាំ២០២២ ដោយអំពាវនាវទៅលោកហ្សេលិនស្គីអោយផ្ដល់កិត្ដិយសដល់ទាហានពលី ជាមួយនឹងរង្វាន់ដែលសមនឹងទទួលបាន៕
មានសមាជិកទាហានមិនតិចជាង៤០០នាក់ទេត្រូវបានគេដាក់ឈ្មោះថាជាវិរបុរសរបស់អ៊ុយក្រែនចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើម ដែលភាគច្រើនក្នុងចំណោមពួកគេទាំងនោះសុទ្ធតែបានលីជីវិតជាមួយនឹងសកម្មភាពក្លាហានជាច្រើនដូចជាបានជួយរារាំងការវាយរុលទៅមុខរបស់សត្រូវជាដើម៕