ការសិក្សា៖ វិស័យបច្ចេកវិទ្យាអាល្លឺម៉ង់ ត្រូវបានរំពឹងថា នឹងជម្នះលើសេដ្ឋកិច្ចដែលមានបញ្ហា នៅឆ្នាំ២០២៤

2024/01/11 01:59:32 am        120

ការសិក្សាដោយសមាគមឌីជីថលអាល្លឺម៉ង់ Bitkom នៅថ្ងៃពុធ (ទី១០ ខែមករា) នេះ បានបង្ហាញថា វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ITC) របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងក្នុងល្បឿនដ៏លឿន នៅឆ្នាំនេះ និងយកឈ្នះលើសេដ្ឋកិច្ចអាល្លឺម៉ង់ដែលកំពុងមានបញ្ហា។

យោងតាមការសិក្សានេះ បានឲ្យដឹងថា គេរំពឹងថា ប្រាក់ចំណូលរបស់វិស័យនេះ នឹងកើនឡើង ៤,៤ភាគរយ ពោលគឺកើនដល់ ២២៤,៣ពាន់លានអឺរ៉ូ (២៤៥,០៩ពាន់លានដុល្លារ) បើធៀបនឹងការកើនឡើង ២,០ភាគរយ កាលពីឆ្នាំមុន។

ប្រធានសមាគម Bitkom លោក Ralf Wintergerst បាននិយាយថា៖ «ទោះបីជាស្ថិតនៅក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ដែលត្រូវបានកំណត់លក្ខណៈដោយវិបត្តិភូមិសាស្ត្រនយោបាយ និងការកាត់បន្ថយថវិកាក៏ដោយ ក៏ការលក់ និងការងារ (ក្នុងរង្វង់វិស័យនេះ) កំពុងកើនឡើង»។

តែទោះជាយ៉ាងណា កំណើនដែលបានព្យាកររបស់ឧស្សាហកម្មនេះ សម្រាប់ឆ្នាំនេះ គឺមានភាពយឺតយ៉ាវ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត ក្នុងនោះរួមទាំងប្រទេសឥណ្ឌាផងដែរ ដែលមានកើនឡើងដល់ ៧,៩ភាគរយ សហរដ្ឋអាមេរិករំពឹងថា នឹងកើនឡើង ៦,៣ភាគរយ ហើយប្រទេសចិន ដែលត្រូវបានប៉ាន់ស្មានថា នឹងកើនឡើង ៥,៧ភាគរយ។

យោងតាមការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ទាំងមូល ត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹមតែ ០,៩ភាគរយ នៅឆ្នាំ២០២៤ ដែលនៅតែទាបជាងមធ្យមភាគ ១,៤ភាគរយ សម្រាប់បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm